លួចខ្សែករពេជ្ជ ក្រវិលពេជ្ជ និងចិញ្ចៀនពេជ្ជ ទើចាប់បាននៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចលួចខ្សែករពេជ្ជ ក្រវិលពេជ្ជ និងចិញ្ចៀនពេជ្ជ ដែលមានតម្លៃរាប់ម៉ឺនដុល្លារត្រូវបានម្ចាស់គ្រឿងអលង្ការចាប់ខ្លួនប្រគល់អោយសមត្ថកិច្ច តែគ្រឿងអលង្ការទាំងនោះត្រូវជនសង្ស័យលក់អស់ហើយបានប្រាក់ជិត៧០០០ដុល្លារ បើតាមការបញ្ជាក់របស់ជនរងគ្រោះដែលជាម្ចាស់គ្រឿងអលង្ការទាំងនោះមានតម្លៃរហូតដល់ជិ៦ម៉ឺនដុល្លារ ។

ករណីចាប់ខ្លួនជនសង្ស័យទាំ២នាក់នេះធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅគ្រាដែលម្ចាស់ទ្រព្យសម្បត្តិមានការសង្ស័យទៅលើអ្នកបំរើក៍ហៅមកសាកសួរ ក៍ត្រូវជនសង្ស័យសារភាពទើបឈានដល់ការចាប់ខ្លួនអ្នកសមគំនិតម្នាក់ទៀត ។ នៅផ្ទះលេខ២៦ ផ្លូវ៣៦៣ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ជនរងគ្រោះឈ្មោះ អ៊ឹម សារី ភេទ ស្រី អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។

ជនសង្ស័យមានឈ្មោះ១-ឈ្មោះសុខ ហេង ភេទ ស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ អ្នកលួច ។ ២-ឈ្មោះឆាយ សុភា ភេទប្រុស អាយុ១៨ ឆ្នាំ ជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវ៦២២ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ អ្នកសមគំនិត ។

តាមប្រភពពត៍មានពីនគរបាលព្រហ្មទណ្ឌខណ្ឌបានអោយដឹងថា កាលពីថ្ងៃទី០៤-១២-២០១៧ ម៉ោង១៥និង​០០​នាទី ជនសង្ស័យឈ្មោះ សុខ ហេង ជាអ្នករស់នៅជាមួយជនរងគ្រោះ បានចូលក្នុងបន្ទប់ជនរងគ្រោះលួចយកខ្សែដៃដាំពេជ្រ០១ខ្សែ ដែលជនរងគ្រោះដាក់នៅក្នុងប្រអប់ទុកលើពូក តែពេលនោះជនរងគ្រោះបានដឹងភ្លាមៗ ក៏សួរនាំជនសង្ស័យ រួចក៏យកខ្សែដៃមកឲ្យជនរងគ្រោះវិញ។

១-កន្លងមកកាលពី ខែ១១ ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ សុខ ហេង បានលួចក្រវិលកាវដាំត្បូងពេជ្រ១គូ តម្លៃ ៣មុឺនដុល្លារ ទៅឲ្យជនសង្ស័យឈ្មោះ ឆាយ សុភា យកទៅលក់ឲ្យមនុស្សប្រុសម្នាក់ បានលុយ១២០០ដុល្លារ។ ក្រោយមកទៀតជសង្ស័យឈ្មោះ សុខ ហេង បានលួចខ្សែកស្វារ៉េដាំត្បូងពេជ្រតម្លៃ ២មុឺនដុល្លារ ទៅឲ្យជនសង្ស័យឈ្មោះ ឆាយ សុភា ទៅលក់ឲ្យមនុស្សប្រុសម្នាក់ទៀត បានលុយ ៤៥០០ដុល្លារ រួចឈ្មោះសុខ ហេង ឲ្យថ្លៃឈ្នួលលក់២០០ដុល្លា និង១០០០ដុល្លារទៀត ឲ្យទៅឈ្មោះ ឆាយ សុភា ដើម្បីយកទៅប្រសិទ្ធីជូនម្តាយនិងពូដែលស្លាប់។
ដោយមានការសង្ស័យទៅលើអ្នកបំរបស់ខ្លួនលុះដល់ថ្ងៃទី០៥-១២-២០១៧ ម៉ោង១៥ និង៣០នាទី ជនរងគ្រោះនិងក្រុមគ្រួសារ បានហៅជនសង្ស័យឈ្មោះសុខ ហេង មកសួរនាំដឹងរឿងទាំងអស់ខាងលើ ក៏នាំជនសង្ស័យឈ្មោះសុខ ហេង និងអ្នកសម គំនិតម្នាក់ទៀតឈ្មោះឆាយ សុភា យកមក ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print