សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលជួបសវនការ និងពិភាក្សាការងារជាមួយ សហព័ន្ធអន្តរជាតិ ប្រចាំទីក្រុងបាងកក ប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០១៧ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ា វ៉ាន់ ជីឡានី (Marwan Jilani) ប្រធាន​ ក្រុមគាំទ្រកម្រងប្រទេសរបស់សហព័ន្ធ អន្តរជាតិ ប្រចាំទីក្រុងបាងកក ប្រទេសថៃ ចូលសវនការ និងពិភាក្សាការងារនៅទី​ស្នាក​់ការ ក្នុងជំនួបសវនការនេះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​សម្តែងការស្វាគមន៍ និងកោរសរសើរ ចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន ទាំងពីរ តាំងពីឆ្នាំ១៩៩១ រហូតដល់ពេល​បច្ចុប្បន្ននេះ ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបង្ហាញក្តី​សង្ឃឹមថា សហព័ន្ធអន្តរជាតិ (IFRC) នឹង នៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយ កាកបាទក្រហមកម្ពុជាក៏ដូចជាមួយមន្រ្តីគ្រប់លំដាប់ថ្នាក់របស់កាកបាទក្រហម កម្ពុជាប្រកបដោយភាពរលូននិងផ្លែផ្កាទៅថ្ងៃអនាគតជាបន្តទៀត ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានបាន គួសបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបតិ្តការ ជាមួយនឹង ICRC និង IFRC គឺបានចូល រួមជួយដល់ប្រទេសកម្ពុជាចាប់ពីបាតដៃទ ទេក្នុងនោះកាកបាទក្រហមកម្ពុជាបាន ទទួលជំនួយជាបច្ចេកទេស និងថវិកា ដែលបានបង្កលក្ខណៈឱ្យកាកបាទក្រហម កម្ពុជាមានលទ្ធភាពប្រតិបត្តិការងារមនុស្ស ធម៌របស់ខ្លូនប្រកបដោយ ប្រសិទ្ធភាពនិង ឆ្លើយតបតាមតម្រូវការរបស់ជនរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានលើកឡើងទៀតថា តាមរយៈទិវាពិភពលោក កាក បាទក្រហមអឌ្ឍច័ន្ទក្រហម៨ឧសភា ដែលកាកបាទក្រហមកម្ពុជា បានប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ គឺកាកបាទក្រហមកម្ពុជា បានទទួលថវិកាពីសប្បុរសជនគ្រប់មជ្ឈ ដ្ឋាន ដើម្បីយកទៅទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់ខ្លូនពិសេសជួយទៅដល់ ស្រ្តីមេម៉ាយកុមារកំព្រាចាសជរាគ្មានទី ពឹង អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺ អេដស៍។

លើសពីនេះទៀតកាលពីឆ្នាំកន្លងទៅ កាកបាទក្រហមកម្ពុជាបានផ្តោតការងារ របស់ខ្លូនជាចម្បងគឺជួយជីកអណ្តូងស្រះ ទឹកនិងធ្វើផ្ទះជូនប្រជាជនពិសេសប្រជា ជនដែលរស់នៅតំបន់ដាច់ស្រយាលតាម ដងភ្នំនិងតាមទល់ដែនដែលពូកគាត់មានផលវិបាកក្នុងការទទួលបានទឹកស្អាតប្រើប្រាស់ ។

ជាមួយគ្នានេះតាមរយៈសាខាទាំង ២៥ និងអនុសាខាទូទាំងប្រទេសបានធ្វើ ឱ្យកាកបាទក្រហមកម្ពុជាមានលទ្ធភាពកសាងបណ្តាយមនុស្សធម៌របស់ខ្លូនដើម្បី ទទួលបាននូវដំណឹងការផ្សព្វផ្សាយនិងការ ឆ្លើយតបទៅដល់ជនរងគ្រោះបាន ទាន់ពេលវេលានៅសហគមន៍នីមួយៗ ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតបានបន្ថែមថា កាកបាទក្រហមកម្ពុជា ក៏បានប្រើប្រាស់ យុវជន កាកបាទក្រហម កម្ពុជា និងអ្នក ស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលជា ភ្នាក់ងារដ៏សំខាន់ក្នុងការជួយផ្សព្វផ្សាយ សកម្មភាពរបស់កាកបាទក្រហមកម្ពុជា ក៏ដូចជាទទួលបានព័ត៌មានពីសហគមន៍ ឬជនដែលងាយរងគ្រោះដើម្បីអាចជួយ សង្គ្រោះឱ្យបានទាន់ពេលវេលា ។

ជាកិច្ចឆ្លើយតប លោក ម៉ាវ៉ាន់ ជីឡានី (Marwan Jilani) បានថ្លែងអំណរគុណ ចំពោះសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ដែលបាន ចំណាយពេលវេលាជួបសវនកាជាមួយ លោកដើម្បីផ្លាស់ប្តូរទស្សនៈវិស័យចំណុចខ្លាំងនិងចំណុចខ្សោយរបស់ស្ថាប័នរៀងៗខ្លូន ដែលនេះជាលទ្ធភាពឆ្លុះបញ្ចាំងពី តម្រូវការរបស់កាកបាទក្រហមកម្ពុជា ។

លោកបានសន្យាថា នឹងបន្តជួយឧបត្ថម្ភ គាំទ្រដល់កាកបាទក្រហមកម្ពុជានៅពេល មានសំណើពីកាកបាទក្រហមកម្ពុជាជា ពិសេសបន្តជួយផ្សព្វផ្សាយរាល់សកម្ម ភាពនិងសមិទ្ធិផលដែលកាកបាទក្រហម កម្ពុជាបានប្រតិបត្តិការនាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្នទៅដល់សហព័ន្ធ អន្តរជាតិដើម្បីធ្វើការស្វែងយល់កាន់តែ ច្បាស់អំពីសកម្មភាពរបស់កាកបាទក្រហម កម្ពុជា បាននឹងកំពុងធ្វើជាប្រចាំ ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print