លោកអូស្មាន ហាស្សាន់បង្ហាញ មោទកភាព កម្ពុជាទទួលបានការចាប់អារណ៍ជាច្រើនពី បណ្ដាអន្ដរជាតិលើការអភិវឌ្ឍប្រទេស

ចែករំលែក៖

កូឡាឡាំពួ ៖ លោក អូស្មាន ហាស្សាន់ បានសម្តែងអបអរសាទរ និងទទួលបានមោទភាពពីការចាប់អារណ៍ជាច្រើនពី បណ្ដាអន្ដរជាតិលើការអភិវឌ្ឍប្រទេស និងភាពសុខដុមរមនា សន្ដិភាពកើតឡើង ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណា ចក្រកម្ពុជា ក្នុងពិធីបើកមហាសន្និបាត ប្រចាំឆ្នាំទូទាំងប្រទេសលើក ទី៧១ របស់ គណបក្សសហព័ន្ធជាតិម៉ាឡេសុី UMNO (UMNO ANNUAL GENERAL ASSEMBLY 2017) ។

ពិធីនេះមានការ អញ្ជើញចូលរួមពីថ្នាក់ ដឹកនាំពីបណ្ដាជួរ រដ្ឋាភិបាលឥស្សរជន ,អ្នកវិនិយោគិន , សហគ្រិន ,ធុរៈកិច្ចជន និងបញ្ញាវន្ត ចំនួន ២៧១៨ នាក់ ជាតំណាងថ្នាក់ដឹកនាំសមាជិកបក្សមកពីទូទាំងប្រទេសម៉ាឡេស៊ី និងតំណាង៩៥ នាក់ មកពី២០ប្រទេស និង១៦គណបក្សកាន់អំណាច ជាអ្នកអង្កេត ការ និងភ្ញៀវកិត្តិយសប្រព្រឹត្តទៅ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក Dato’ Sri Mohd Najib Tun Haji Abdul Razak នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលបាន ប្រព្រឹត្តទៅ ចាប់ពីថ្ងៃព្រហស្បត៏ ៤រោច ខែមិគសិរ ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៦ ធ្នូ ឆ្នាំ២០១៧។

ស្នាមញញឹមមិត្តភាពប្រកបដោយក្តីគោរពស្រឡាញ់រាប់អាន ក្នុងពិធីពិសាអាហារសាមគ្គីមហាសន្និបាតប្រចាំឆ្នាំទូទាំងប្រទេសលើកទី៧១ របស់គណបក្សសហព័ន្ធជាតិម៉ាឡេសុីរវាងលោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្ត្រី និងលោក Dato’ Sri Mohd Najib Tun Haji Abdul Razak នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក Dato’ Seri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង មហាផ្ទៃ រួមនឹងថ្នាក់ដឹកនាំកំពូលៗរបស់ ម៉ាឡេសុី និង អន្តរជាតិមួយចំនួននៅទីក្រុងកូឡាឡាំពួប្រទេស ម៉ាឡេស៊ីនោះ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា កម្ពុជា បច្ចុប្បន្ន ក្រោមការ ដឹក នាំដ៏ត្រឹមត្រូវរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចលោកបានខិតខំកៀងគរ អ្នកវិនិយោគទុនពីវិស័យឯកជនឲ្យមក បណ្ដាក់ទុនវិនិយោគលើគ្រប់វិស័យ ដោយរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ ហើយបានកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយ៉ាងច្រើនផងដែរ ។

រាជរដ្ឋាភិបាលបានបន្តខិតខំជំរុញកំណើនសេដ្ឋកិច្ច បន្ថែមទៀតនិងថែរក្សាស្ថេរភាពព្រម ទាំងជំរុញការ នាំចេញផលិតផលវិស័យ ការងារ,ឧស្សាហកម្ម,កសិកម្ម និងកសិផល ជាច្រើនប្រភេទទៀតទៅកាន់ទីផ្សារក្រៅប្រទេស និងកំពុង ពង្រីកការអភិវឌ្ឃលើ វិស័យការងារ កសិកម្ម ឧស្សាហកម្ម និង បន្តរកទីផ្សារលក់កសិផលរបស់ប្រជាកសិករកម្ពុជាឲ្យបានច្រើនបន្ថែមទៀត នាំចេញ ផលិតផលកសិកម្មទៅ ទីផ្សារក្រៅប្រទេស ឲ្យមានតម្លៃខ្ពស់ ។

លោក Dato’ Sri Mohd Najib Tun Haji Abdul Razak នាយករដ្ឋមន្ត្រី ប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថា ក្នុងនាម ប្រជាជន ម៉ាឡេស៊ីទាំងមូល លោកសូម គាំទ្រនូវគោលនយោបាយរបស់ថ្នាក់ដឹក នាំនៃព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានយករដ្ឋមន្ដ្រី ដែលបច្ចុប្បន្នប្រទេសជាតិកំពុងមានការអភិវឌ្ឍយ៉ាងលឿនលើ គ្រប់វិស័យ ។

ដោយសារ ប្រទេសមួយនេះ កំពុងធ្វើឲ្យមានការចាប់អារមណ៍ជាច្រើនពីបណ្ដាអន្ដរជាតិ ទាំងផ្នែកនយោបាយ ទាំងផ្នែកការអភិវឌ្ឍ ទាំងផ្នែកទំនាក់ទំនង ការទូត និងប៉ិនប្រសប់ ការបង្រួបបង្រួម ជាតិ ឯកភាពជាតិ សន្ដិភាពពេញ លេញ ប្រកបដោយសុខដុមរមនានូវទូទាំងប្រទេសរហូតដល់សព្វថ្ងៃ ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print