ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវកំលាំងល្បាតប៉ុស្តិ៍ទំនប់ទឹកកំពុងល្បាតដល់ចំណុចខាងលើមានការសង្ស័យក៏ធ្វើការត្រួតពិនិត្យឃើញថ្នាំញៀន ៤កញ្ចប់តូច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់ឈានចូលត្រូវនិងថ្ងៃអាទិត្យ ៦រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ថ្ងៃទី១០ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ លឹមស៊ឹមខាន់ 35ឆ្នាំ មុខរបរ រត់
ម៉ូតូឌុប ស្នាក់នៅផ្ទះជួលនៅម្តុំផ្សារ 7មករា បានរកឃើញ
ថ្នាំញៀន 4កញ្ចប់បិទជាប់និងទូកម៉ូតូវេវ ពាក់ស្លាកលេខ
1A2359ប៉ៃលិន។
បច្ចុប្បន្នជនសង្ស័យរួច និង វត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី៕ សរស្មី
...