កសិដ្ឋានចិញ្ចឹមមាន់របស់លោកពូឃុនសំបូរ កំពុងផ្ទុះជំងឺផ្តាសាយបក្សីងាប់ជាង១៧០០ក្បាលនៅស្រុកព្រៃឈរ

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ នៅថ្ងៃទី៩ ខែធ្នូ​ ឆ្នាំ​២០១៧កសិដ្ឋានចិញ្ចឹមមាន់របស់លោកពូឃុនសំបូរកំពុងផ្ទុះជំងឺផ្តាសាយបក្សីងាប់ជាង១៧០០ក្បាលនៅស្រុកព្រៃឈរពាក់ពន្ធនិងការផ្ទុះឡើងនៅជម្ងឺផ្តាសាយបក្សីនេះដែរខាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី៨ខែធ្នូឆ្នាំ២០១៧ខាងក្រសួងកសិកម្មរុក្ខាប្រមាញ់បានជំរាបជូនប្រធានគណកម្មការចម្រុះខេត្តកំពង់ចាមដើម្បី ទប់ស្កាត់នូវការឆ្លងរាល់ដាលជម្ងឺផ្តាសាយបក្សី H5N1 កំពុងតែកើតមាននៅភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោកឃុនសំបូរដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់នៅភូមិកើតហេតុខាងលើនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ បានឲ្យដឹងថា មុនដំបូងមាន់របស់គាត់ងាប់មួយថ្ងៃ១០ក្បាលគាត់បានអោយពេទ្យសត្វខេត្តពិនិត្យមើលពេទ្យថាអត់មានជម្ងឺឆ្លងអីទេដល់ពេលមាន់ចេះតែងាប់មួយថ្ងៃ១០ក្បាលគាត់បានអោយពេទ្យសត្វពិនិត្យមើលម្តងទៀតស្រាប់មាន់ងាប់ម្តង១០០ក្បាលតែម្តង លោកឃុនសំបូរបន្តទៀតថាការងាប់មាន់នេះវាឆ្លងពីមាន់ងាប់ដែលប្រជាពលរដ្ឋចិញ្ចឹមនៅជិតខាងងាប់មុនម្យ៉ាងវិញទៀតគាត់ចិញ្ចឹមមាន់នៅក្រោមខ្យល់ដែលមាន់គេងាប់មុនផង។
ពាក់ពន្ធនិងការផ្ទុះឡើងនៅជម្ងឺផ្តាសាយបក្សីនេះដែរនៅព្រឹកថ្ងៃទី៩ខែធ្នូ២០១៧លោកឡោចាន់លីអភិបាលស្រុកព្រៃឈរដឹកនាំកំលាំងចុះយុត្ថនាការបាញ់ថ្នាំសម្លាប់មេរោគជូនប្រជាពលរដ្ឋនិងណែនាំប្រាប់ប្រជាពលរដ្ឋនៅភូមិកកោះឃុំត្រពាំងព្រះស្រុកព្រៃឈរកំអោយបរិភោគសត្វងាប់ព្រោះអាចឆ្លងដល់យើងទាំងអស់គ្នា។

បើតាមក្រសួងកសិកម្ម ក្រោយពីការរកឃើញបែបនេះខាងក្រសួងបានចាត់មន្ដ្រីជំនាញ ចុះអនុវត្តវិធានការណ៍បុស្សព្យាបាល និងបន្ដធ្វើការអង្កេត តាមដានស្ថានភាពជំងឺផ្ដាសាយបក្សីនេះ នៅតាមបណ្ដាភូមិជុំវិញតំបន់កើតហេតុជាប្រចាំ ព្រមទាំងបានផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋផងដែរ។

បើតាមមន្ដ្រីសុខាភិបាល ជំងឺផ្ដាសាយបក្សីនេះក៏អាចបង្កគ្រោះថ្នាក់ទៅដល់មនុស្សផងដែរ ប្រសិនបើពួកគេទៅប៉ះពាល់សត្វដែលមានជំងឺ ឬបរិភោគសាច់សត្វដែលមានជំងឺដែលមិនបានចំអិនឲ្យបានឆ្អិនល្អ។ កុមារកម្ពុជាមួយចំនួនក៏ធ្លាប់បានស្លាប់ដោយសារជំងឺផ្ដាសាយនេះផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print