រថយន្ដធុនយក្សដឹកស្រូវលួចបង្កប់ ឈើសមត្ថកិច្ចស្រុកអន្លង់វែងបង្ក្រាប

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ រថយន្តធុនយក្ស ១គ្រឿង ដឹកស្រូវដោយមានបង្កប់ឈើពីក្រោមត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប បានកាលពីវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង​ថ្ងៃទី១២ ធ្នូ ក្នុងភូមិស្លែងព័រ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

បើតាមសម្តីតៃកុងរថយន្ត ឈ្មោះ ម៉េង ញី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិគងជ័យ ឃុំគងជ័យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានប្រាប់ថា ខ្លួនជាអ្នកស៊ីឈ្នួលបើកបររថ​យន្ត ដោយសារតែថៅកែបានឲ្យខ្លួនទៅដឹកស្រូវ នៅឯស្រុកឆែប ខេត្តព្រះវិហារ ។ លុះ ត្រឡប់ទៅខេត្តបាត់ដំបងវិញ ខ្លួនក៏បានលួចបង្កប់ឈើចំនួន៣ម៉ែត្រគូបដើម្បីយក ទៅធ្វើផ្ទះប៉ុណ្ណោះមិនបានយកទៅលក់ ដូរទេ។

ករណីនេះ លោក គង់ សារ៉េត នាយ សង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង បានឲ្យដឹងថា ក្រោយពីកម្លាំងចម្រុះបង្ក្រាប រថយន្តដែលបង្កប់ឈើពីក្រោមស្រូវពីលើ មន្រីជំនាញបានយករថយន្តនេះមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ ។ លុះនៅ វេលាម៉ោង១រសៀល ថ្ងៃទី១២ ខែធ្នូ ម្ចាស់រថយន្តបានចូលខ្លួនមកដោះស្រាយរួចហើយ លោកក៏ចាត់ការទៅតាមផ្លូវ​ច្បាប់៕  ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print