ប្រតិភូកម្ពុជា ទៅទទួលបទពិសោធន៏ អន្ដរជាតិ ស្ដីពីការប្រើ ប្រាស់វិសយ័អប់រំផ្នែកសាសនា ដើម្បីទប់ស្កាត់ភាពជ្រុលនិយមដោយហិង្សា នៅឥណ្ឌូនេស៊ី

ចែករំលែក៖

ឥណ្ឌូនេស៊ី៖ លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួង
អប់រំយុវជន និងកីឡា តំណាងលោកអូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូ អមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូ នៃព្រះរា ជាណាចក្រកម្ពុជា ទៅចូលរួមទទួលបទពិសោធន៏​ អន្តរជាតិ ស្ដីអំពី ការប្រើប្រាស់វិស័យអប់រំផ្នែកសាសនា ដើម្បីទប់ស្កាត់ភាពជ្រុលនិយមដោយហឹង្សា នៅទីក្រុងសាការតា នៅប្រទេសសាធារណៈ រដ្ឋឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ ១០រោធ ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៧ ។

ក្រោមការរៀបចំដោយកម្មវីធីអភិវឌ្ឍន៍អង្គកាសហ ប្រជាជាតិ UNDPសហកាជាមួយ មជ្ឈមណ្ឌលសិក្សាស្រាវ ជ្រាវឥស្លាមឥណ្ឌូនេស៊ី Pusat Pengkajian Islam dan Masyarakat PPIM និងសាកលវិទ្យាUIN Jakarta Islamic State Umiversity Jakarta ។

លោក ណុះ ស្លេះ តំណាងលោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ សិក្ខាសាលានេះមានការអញ្ជើញាចូលរួម ចំនួន ១៥ប្រទេស ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បី ផ្លាស់ប្ដូរបទពិសោធន៍ នៃការ គ្រប់គ្រងនិងអប់រំផ្នែកសាសនា ឈានទៅរកការ ទប់ស្កាត់ រាល់សកម្មភាពជ្រុលនិយម ដែលអាចនិងកើត ឡើង ឬកំពុងកើត មានឡើងនៅក្នុងកំរឹតជាតិនិងអន្តរជាតិ វាគ្មិននៅក្នុងប្រទេសនីមួយ ៗ អោយលើកយកបទពិសោធ ន៍ទាំងវិជ្ជមាន និងអវិជ្ជមាន ដើម្បីមកចែករំលែក ដល់គ្នាទៅវិញទៅមកក្នុងន័យធ្វើយ៉ាងណាទប់ស្កាត់រាល់សកម្មភាពជ្រុលនិយម ដែលអាចកើតមាននាពេលអនាគត់។

លោក ណុះ ស្លេះ បានបញ្ជាក់ថា៖ ការគ្រប់គ្រង
ក្រោមម្លប់សន្តិភាព និងសុខដុមបនីយកម្មរបស់ រាជ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាន និងកំពុងអនុវត្តផ្ដល់ឱកាសឲ្យគ្រប់ ជាតិ សាសដែលមាននិន្នាការសាសនាផ្សេងៗគ្នា អាចប្រតិបត្តិនូវជំនឿសាសនា របស់ពួកគេបានដោយទូលំទូលាយ មិនមានការរើសអើងអ្វីឡើយ។

លោកបន្តថា៖ វិស័យអប់រំ សាសនា នៅជាកត្តាមួយសំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ អោយតម្លៃ ហើយផ្តល់អទ្ធិភាពយ៉ាងខ្លាំង ដើម្បីរួមចំណែកក្នុងការកសាងសន្តិភាព សេរីភាពសាសនា និង ការអភិវឌ្ឍន៍។ បទពិសោធន៏នៃការដឹកនាំ នៅប្រទេសកម្ពុជាសពថ្ងៃ នេះ មានការចាប់អារម្មណ៏ យ៉ាងខ្លាំង ពីសំណាក់អ្នកនយោបាយ អន្ដរជាតិ និងបានការគាំទ្រចំណាត់ការបស់រាជរដ្ឋាភិបាលដែលបានអនុវត្តយ៉ាងល្អបង្កបរិយាកាសអោយ មានការស់ នៅចំរុះជាតិសាសន៍ នៅក្នុងប្រទេសមួយប្រកបដោយ សេចក្ដីសុខ និងសន្តិភាពដែលប្រទេសដ៏ទៃគួររៀនសូត្រតាម។

ក្នុងឱកាសនោះដែរ លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូតនៃកម្ពុជា ប្រចាំក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូណេស៊ី ក៏បានទទួលជួបពិភាក្សា និងស្វាគមន៍យ៉ាងកក់ក្តៅ ដល់វត្តមានរបស់ប្រតិភូកម្ពុជា ក៏ដូចជាការរៀបចំសម្រួលដល់ កិច្ចការនានាជូនប្រតិភូកម្ពុជាក្នុងកំឡុងពេលសិក្ខាសា លាអន្តរជាតិខាងលើផងដែរ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print