រថយន្តស្ការិចព្រលះបង្កាន់ដៃស្ពាន ខូចខាតប្រវែង១០ម៉ែត្រ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ការបើកបរខ្វះការប្រុងប្រយ័ត្ន មិនត្រឹមបំផ្លាញទ្រព្យសម្បត្តិខ្លួន និង សាធារណៈនោះទេ ងាយនឹងអាចគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង!!  បុរសម្នាក់បើករថយន្តបុករះបង្កាន់ដៃស្ពាន បណ្តាលឲ្យខូចខាតប្រវែង​១០ម៉ែត្រ កាលពីវេលាម៉ោង២ និង១៥នាទី រំលងអធ្រាត្រ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចស្ពាន ស្ថិតនៅភូមិ-ឃុំ ហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម  ។

មន្ត្រីនគរបាលក្រុងកំពង់សៀមបានឲ្យដឹងថា បុរសបើករថយន្តបង្កហេតុឈ្មោះឈីន សុខ ជា អាយុ២៩ឆ្នាំ ជនជាតិខ្មែរ និងមានទីលំនៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ បើករថយន្តម៉ាកស្ការិច ពណ៌ស គ្មានស្លាកលេខ ក្នុងទិសដៅពីជើងទៅត្បូង ក៏ជ្រុលចង្កូត ពន្លះបង្កាន់ដៃស្ពាន បណ្តាលរងការខូចខាតប្រវែង១០ម៉ែត្រ តែមិនបង្កគ្រោះថ្នាក់ដល់អាយុ ជីវិតនោះឡើយ ។

ក្រោយកើតហេតុ មធ្យោបាយធ្វើដំណើរបង្កហេតុ យកមករក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីតម្រូវឲ្យម្ចាស់ចូលខ្លួនដោះស្រាយចំពោះការខូចខាតបង្កាន់ដៃស្ពាន ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print