ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសបាក់ជើងស្ដាំម្ខាងត្រូវបានរថយន្តសង្គ្រោះដឹងទៅមន្ទីរពេទ្យភ្លាមៗ ខណៈពេលជិះម៉ូតូ១គ្រឿងក្នុងល្បឿនលឿន យកជើងទៅកាច់ចង្កូត ហើយបានជ្រុលទៅបុកពីចំហៀងរថយន្តដឹកស៊ីម៉ង់ត៌១គ្រឿងពេញទំហឹង កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនិងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខ ស្ថិតនៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបាន់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនរងគ្រោះខាងលើនោះ ជិះម៉ូតូគុបជ្រុងពណ៏ស្ករគ្មានស្លាកលេខ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿនក្នុងស្ថានភាពរេពេញផ្លូវ។ពេលនោះយុវជនខាងលើមិនបានយកដៃកាច់ចង្កូតនោះទេ បែរជាយកជើងកាច់ចង្កូតជំនួសដៃទៅវិញ ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថយន្តដឹកស៊ីម៉ង់ត៌ម៉ាកហ៊ីយ៉ាន់ដាយពណ៏លឿងពាក់ស្លាកលេខព្រះសីហនុ3A-2392 ពីចំហៀងរថយន្តពេញទំហឹង បណ្ដាលឲ្យដួលបោកទៅលើថ្នល់សំណាងរថយនតចាប់ហ្វ្រាំងទាន់បណ្តាលរងរបួសបាក់ជើងស្ដាំម្ខាង។
ក្រោយពេលកើតហេតុត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះបន្ទាន់ ចំណែករថយន្តនិងម៉ូតូត្រូនគរបាលនាំយកទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕សុខាសែនជ័យ