ល្មមដល់ម៉ោងហើយ! មេភូមិ ចៅសង្កាត់ មេប៉ុស្តិ៍ បើរកឃើញថា ជាអ្នកលេងល្បែងចាក់ឆ្នោតដែរនោះ ប្រឈមនឹងការដកតំណែង

ចែករំលែក៖

ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ កាលពីព្រឹកថ្ងៃសុខ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាខណ្ឌទួលគោក ដោយមានការចូលរួមពីកងកម្លាំងទាំង២ភេទ និងមន្ត្រីក្រោមឱវាទជាច្រើននាក់ថែមទៀត ដោយបញ្ជាក់យ៉ាងច្បាស់ថា លោកមេភូមិ ចៅសង្កាត់ រួមទាំងលោកមេប៉ុស្តិ៍ប៉ូលីសផង បើសិនជារកឃើញថា ជាអ្នកលេងល្បែងចាក់ឆ្នោតដែរនោះ ប្រឈមនឹងការដកតំណែងភ្លាម មិនអាចទុកបាននោះទេ។

លោក ឯក ឃុនដឿន បានមានប្រសាសន៍ថា បទល្មើស លួច ឆក់ ប្លន់គ្រប់ប្រភេទ គឺផ្តើមឡើងពីល្បែងស៊ីសង និងគ្រឿងញៀន។ ដូច្នេះទេកម្លាំងមានសមត្ថិច្ចយើងទាំងអស់ត្រូវទប់ស្កាត់អោយខានតែបាន ។លោកបញ្ជាក់ថា អ្នកកាងល្បែងស៊ីសង ដើម្បីផលប្រយោជន៍គឺជាអ្នកប្រឆាំងរាជរដ្ឋាភិបាល ដែលយើងត្រូវតែមានវិធានការ មិនអាចអាចយោគយល់នោះទេ ហើយចាប់ពីពេលនេះតទៅ មិនមានការដោះស្រាយថា បើកអោយមានល្បែងស៊ីសង មួយកន្លែង២កន្លែងដើម្បីចិញ្ចឹមខ្លា ស ខ្លា ខ្មៅទៀតជាដាច់ខាត់ ។គ្មានល្បែងស៊ីសង គ្មានគ្រឿងញៀន គ្មានកុងស៊ីបញ្ចាំខុសច្បាប់ គឺស្មើនឹងមិនមានបទល្មើស លួច ឆក់ប្លន់ ដែលធ្វើអោយប្រជាពលរដ្ឋរស់នៅសុខសាន្ត គ្មានការភ័យខ្លាច ដែលនេះជាបំណងរបស់រាជរដ្ឋាភិបាល។

ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ សុវត្ថិភាពនេះដែរ លោក ឯក ឃុនដឿន បានបញ្ជាក់ថា កន្លងមកនេះមានលេចឭព័ត៌មានថា មានប៉ូលីស និងមន្ត្រី មួយចំនួនបានពាក់អាវយឺត ទៅចាត់ឆ្នោត ។លោកថា មេភូមិ ចៅសង្កាត់ រួមទាំងលោកមេប៉ុស្តិ៍ប៉ូលីសផងដែរ បើសិនជារកឃើញថា ជាអ្នកលេងល្បែងចាក់ឆ្នោតដែរមែននោះ ប្រឈមនឹងការដកតំណែងភ្លាម មិនអាចទុកបាននោះទេ។

ពាក់ព័ន្ធនឹងល្បែងស៊ីសងនេះដែរ លោក ឯក ឃុនដឿន ក៏បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ថ្នាក់សង្កាត់ត្រូវត្រួតពិនិត្យមើលអោយបានច្បាស់ចំពោះផ្ទះជួល ពិសេសចំពោះផ្ទះជួលដែលសង្ស័យថា ជួលដើម្បីបើកល្បែងស៊ីសង ត្រូវធ្វើកិច្ចសន្យាអោយច្បាស់ថា ការជួលនោះដាច់ខាតមិនមានជួលជាកន្លែងបើកល្បែងស៊ីសង និងហ្គេមបាញ់ត្រីនោះទេ បើម្ចាស់ផ្ទះ នៅតែមិនអនុវត្តតាមនោះ ប្រឈមនឹងផ្លូវច្បាប់ ដោយនឹងអាចមានការប្តឹងផ្តល់យកផ្ទះនោះមកជាទ្រព្យសម្បត្តិរដ្ឋថែមទៀត។

ពាក់ព័ន្ធនឹងបញ្ហាសណ្តាប់ធ្នាប់សាធារណៈវិញ លោក ឯក ឃុនដឿន ក៏បានជម្រុញអោយពង្រឹងអោយបានខ្លាំងក្លាផងដែរ ពិសេសនៅលើផ្លូវទាំង១១ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញដាក់ជាផ្លូវអតិភាព មុនគេក្នុងការរៀបចំសណ្តាប់ធ្នាប់អោយបានប្រសើរឡើងនោះ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីបញ្ហាសណ្តាប់ធ្នាប់សាធារណៈ អាជ្ញាធរខណ្ឌទួលគោកបាននឹងកំពុងធ្វើឡើងជាប្រចាំទៅហើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់គ្នានេះ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print