ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីមានក្លិនស្អុយជះចេញពីបន្ទប់ ស្រាប់ម្ចាស់ផ្ទះអើតមើលតាមបង្អួចទើបដឹងថា បុរសជនជាតិរុស្ស៊ីរូបនេះដេកស្លាប់នៅលើឥដ្ឋមិនដឹងប៉ុន្មានថ្ងៃមកហើយ ។
ករណីខាងលើនេះ បានកើតឡើងកាលពី នៅព្រឹកថ្ងៃ សៅរ៍ ទី ១៣ រោច ខែ មិគសិរ ឆ្នាំ រកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧ មានករណីជនបរទេសដេកស្លាប់ក្នុងផ្ទះជួលបន្ទប់លេខ១ផ្ទលេខ៣៧៣E2ផ្លូវលេខ១២៨ក្រុម៣២ភូមិ៩សង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សាកសពឈ្មោះRIRYANOV OLEC ភេទប្រុស អាយុ៤៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ៧១១៤៨៣៩០៧ ជនជាតិរុស្ស៊ី ស្នាក់នៅទីតាំងកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៧វេលាម៉ោង៥និង៣០នាទីល្ងាច ម្ចាស់ផ្ទះជួលបានឡើងមកជាន់ទី៣ក្នុងឝោលបំណងមកស្រោចផ្កា ដែល នៅជាប់បន្ទប់ជនបរទេស(សាកសព) ជួលពេលនោះមានក្លិនស្អុយតាមបង្អួតបន្ទប់ជនបរទេសជួល ឝាត់ក៍អើតមើលស្រាប់តែឃើញជនបរទេសនោះដេកនៅលើឥដ្ឋជាប់មាត់ទ្វាររបស់ជនបរទេសនោះ ពេលឃើញហេតុការណ៍ដូចនេះឝាត់(មាស់ផ្ទះជួល)ក៍បានមកប៉ុស្តិ៍ផ្សារដេប៉ូទី៣ បានរាយការណ៍ជូនសមត្ថកិច្ចតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចចម្រុះបានបង្កើតគណៈកម្មាការត្រួតពិនិត្យមើលសាកសព នឹងធ្វើកោសលវិច្ច័យលើ សាកសពមិនទាន់ដឹងស្លាប់ដោយសារអ្វីនោះទេ ។
បច្ចុប្បន្ន សពត្រូវបានយកទៅក្លាសេទុកនៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ៕ស តារា