រដ្ឋាភិបាលចិន៖ អាមេរិកត្រូវប្រុងប្រយ័ត្នបើសិនជាហ៊ានបើកនាវាចម្បាំង ទៅចតនៅតៃវ៉ាន់មែននោះ

ចែករំលែក៖

នៅពេលនេះដែររដ្ឋាភិបាលចិន បង្ហាញ ការខឹងសម្បាយ៉ាងខ្លាំង ក្រោយពេល លោកដូណាល់ ត្រាំ បានសម្រេចផ្តល់កញ្ចប់ថវិកាថ្មីបន្ថែមឲ្យដល់កងទ័ពជើងទឹកអាមេរិក។ តាមរយៈនេះ កងទ័ពជើងទឹកអាមេរិក អាចនឹងមានលទ្ធភាព កសាងទំនាក់ទំនងទ្វេភាគីជាមួយកោះតៃវ៉ាន់ ដោយនាវា ចម្បាំងអាមេរិកនិងតៃវ៉ាន់ អាចបើកទៅ សំចតទៅវិញទៅមកបាន។ ចិនបានចេញលិខិតនៅថ្ងៃព្រហស្បតិ៍កន្លងទៅ ប្រាប់ឲ្យសហរដ្ឋអាមេរិកត្រូវប្រុងប្រយ័ត្ន បើសិន ជាហ៊ានបើកនាវាចម្បាំង ទៅចតនៅតៃវ៉ាន់ មែននោះ ព្រោះចិនចាត់ទុកថា ជាសកម្មភាពបំពានលើអធិបតេយ្យរបស់ចិន។

លោក លូ កាង អ្នកនាំពាក្យក្រសួងការ បរទេសចិន បានអះអាងចំពោះមុខអ្នក កាសែតថា បើសិនជាកងទ័ពជើងទឹកអាមេ រិក ហ៊ានបើកនាវាចំបាំងទៅសំចតនៅតៃវ៉ាន់ ចិនចាត់ទុកថាជាសកម្មភាពជ្រៀតជ្រែក នឹងកិច្ចការផ្ទៃក្នុងរបស់ចិន ព្រោះតៃវ៉ាន គឺដែនដីរបស់ចិន។ អ្នកនាំពាក្យរូបនេះ បន្ថែមថា រដ្ឋាភិបាលចិន ប្រឆាំងដាច់ខាត នូវរាល់ទំនាក់ទំនងសហប្រតិបត្តិការកងទ័ព រវាងកោះតៃវ៉ាន់ នឹងសហរដ្ឋអាមេរិក មិនថាក្រោមរូបភាពណាទាំងអស់។ រដ្ឋាភិ បាលចិន ក៏ប្រឆាំងផងដែរ ចំពោះការដែលសហរដ្ឋអាមេរិកលក់អាវុធ ទៅឲ្យតៃវ៉ាន់។

គួរបញ្ជាក់ថា ការប្រកាសប្រឆាំងដាច់ អហង្ការរបស់ចិននេះ គឺក្រោយពេលដែល លោកដូណាល់ ត្រាំ ប្រធានាធិបតីសហ រដ្ឋអាមេរិក បានសម្រេចបន្ថែមកញ្ចប់ថវិកា ឲ្យដល់កងទ័ពជើងទឹកអាមេរិក ដើម្បីអាច ចាប់ផ្តើម បង្កើតចំណងសហប្រតិបត្តិការ ជាមួយកងទ័ពតៃវ៉ាន់។ ក្នុងន័យនេះ តៃវ៉ាន់ និងអាមេរិក អាចបញ្ជូននាវាចំបាំង ទៅសំចតទៅវិញទៅមក ដើម្បីជាការដោះ ដូរបទពិសោធន៍។

ដោយឡែក កាលពីសប្តាហ៍កន្លងទៅ សារព័ត៌មានក្នុងស្រុកចិន បានសរសេរថា លោកអគ្គរដ្ឋទូតចិន ប្រចាំក្រុងវ៉ាស៊ីនតោន បាននិយាយគំរាមខ្លាំងៗ ទៅកាន់ថ្នាក់ដឹកនាំរដ្ឋាភិបាលអាមេរិកថា នៅថ្ងៃណាមួយ ដែលអាមេរិក ហ៊ានបញ្ជូននាវាចម្បាំង ទៅចតនៅតៃវ៉ាន់ ថ្ងៃនោះ គឺចិននឹង លើកទ័ព ទៅវាយដណ្តើមយកតៃវ៉ាន់មក វិញ ដើម្បីឲ្យចប់រឿងតែម្តង។

សូមរំលឹកដែរថា ចាប់តាំងពីសហរដ្ឋ អាមេរិក ផ្តើមមានទំនាក់ទំនងទូត ជាមួយ ចិនមក សហរដ្ឋអាមេរិក បានកាត់ផ្តាច់ ទំនាក់ទំនងផ្លូវការទាំងអស់ជាមួយតៃវ៉ាន់។ តែយ៉ាងណា អាមេរិក នៅតែបន្តលក់អាវុធ ទៅឲ្យតៃវ៉ាន់ ដោយលាក់កំបាំង។ តៃវ៉ាន់ ដែលមានរបបគ្រប់គ្រង ដាច់ដោយឡែក ពីចិន ចាប់តាំងពីឆ្នាំ១៩៤៩មក នៅតែត្រូវចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួនជា និច្ច។ ចិន បានអះអាងជានិច្ចថា ចិនមានសិទ្ធិលើកទ័ពទៅច្បាំងយកតៃវ៉ាន់មកវិញ បើសិនជាថ្ងៃណាមួយ តៃវ៉ាន់ ហ៊ាន ប្រកាសឯករាជ្យជាឯកតោភាគី ឬមួយក៏ មានអន្តរាគមន៍ជួយ ពីសំណាក់កងទ័ព បរទេសណាមួយ។

កន្លងមក លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានថ្លែងប្រកាសថា កងទ័ពចិន នឹងមិនរាថយ មិនចុះញ៉មនឹងអ្នកណា ទាំងអស់ ក្នុងការការពារបូរណភាពដែនដី របស់ចិន។ សម្តីប៉ុន្មានម៉ាត់នេះ ធ្វើឲ្យគេ នឹកទៅដល់ជម្លោះអធិបតេយ្យមួយចំនួន ដែលចិនកំពុងមានជាមួយប្រទេសក្បែរខាង ក្នុងសមុទ្រចិនខាងត្បូង ព្រមទាំង បញ្ហាកោះតៃវ៉ាន់ និងតំបន់ហុងកុង។

សន្ទរកថា ដ៏មោះមុតរបស់លោកប្រធា នាធិបតីចិន ស៊ី ជីនពីង នៅមហាវិមានប្រជា ជន ក្នុងថ្ងៃខួប៩០ឆ្នាំ នៃការបង្កើតកងទ័ព រំដោះប្រជាមានិតចិន បានធ្វើឲ្យសមាជិកបក្សកុម្មុយនីស្តិចិន មានភាពកក់ក្តៅ ចិត្តជាខ្លាំង។ លោកស៊ី ជីនពីង ពោលថា “ប្រទេសចិន ប្រជាជនចិនស្រលាញ់សន្តិ ភាពណាស់ ក៏ប៉ុន្តែចិន នឹងមិនចុះញ៉ម បណ្តោយឲ្យបូរណភាពដែនដីខ្លួន ត្រូវគេ មករំលោភបំពានឡើយ។ កងទ័ពចិន នឹងឈរយ៉ាងអង់អាចក្លាហាន ដើម្បីការ ពារដែនទឹក និងដែនដីរបស់ចិន”។ លោក ស៊ី ជីនពីង បន្តថា “យើងមិនអនុញ្ញាតឲ្យ នរណាម្នាក់ ក្រុមបក្ស ឬចលនានយោបាយ ណាមួយ មកកាត់ច្រៀកដែនដីចិនឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ”។

នៅក្នុងសុន្ទរកថានេះ លោកប្រធានា ធិបតីចិន មិនបានលើកឡើងឲ្យចំៗ អំពី សំណុំរឿងជម្លោះអធិបតេយ្យណាមួយ ទេ។ តែគេអាចយល់បានយ៉ាងច្បាស់ ថានេះគឺជាសារ ផ្ញើទៅដល់ភាគីទាំងអស់ ដែលកំពុងជាប់ជម្លោះ ជាមួយចិន ឬក៏មាន ចេតនា ចង់បានអធិបតេយ្យភាព ផ្តាច់ខ្លួន ពីប៉េកាំង។

តៃវ៉ាន់ ដែលចិនតែងតែចាត់ទុកថា ជាខេត្តមួយរបស់ខ្លួននោះ ត្រូវបានកងទ័ព និងរដ្ឋាភិបាលប៉េកាំង សម្លឹងសម្លក់ជាប់ជា ប្រចាំ មិនឲ្យកោះនេះ ក្លាយជាប្រទេសឯក រាជ្យបានទេ។ ដូចគ្នាដែរ តំបន់ស្វយ័តហុង​កុង ស្ថិតក្នុងបរិបទមួយយ៉ាងតានតឹង ដោយសារក្រុមសកម្មជនប្រជាធិបតេយ្យ បានទាមទារ ឲ្យរដ្ឋាភិបាលប៉េកាំង គោរព សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅ ហុងកុង។ សម្តីប៉ុន្មានម៉ាត់ខាងលើ របស់ លោកស៊ី ជីនពីង ក៏ជាសារផ្ញើរទៅកាន់ ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ដែល កំពុងជាប់ជម្លោះ ក្នុងសមុទ្រចិនខាងត្បូង ជាមួយនឹងចិន ដែរ។

ក្រៅពីនេះ លោកស៊ី ជីនពីង ក៏បានសរុប នូវជោគជ័យ នៃយុទ្ធនាការបោសសម្អាត អំពើពុករលួយ ក្នុងជួរកងទ័ពចិន ព្រមទាំង ការរៀបចំធ្វើទំនើបកម្ម ឲ្យកងទ័ពចិន មានសមត្ថភាពរឹងមាំ។ លោកបានឆ្លៀត បន្ថែមថា ដើម្បីកសាងកងទ័ព ឲ្យរឹងមាំល្អ គឺយើងត្រូវតែធ្វើយ៉ាងណា បញ្ចូលទ្រឹស្តី នយោបាយរបស់បក្ស ទៅក្នុងជួរថ្នាក់ដឹក នាំរបស់កងទ័ព ហើយធានាធ្វើឲ្យបាន ថាកងទ័ព ត្រូវតែដើរឲ្យស្រប និងស្មោះ ស្ម័គ្រជាមួយគោលនយោបាយរបស់បក្សជានិច្ច។

សូមបញ្ជាក់ថា ៥ឆ្នាំចុងក្រោយនេះ លោកស៊ី ជីនពីង បានប្រើកណ្តាប់ដៃដែក អូសមនុស្សសំខាន់ៗក្នុងជួរកងទ័ពទម្លាក់ចោល និងរុញចូលគុក អស់ជាច្រើននាក់ ដោយចោទពីបទប្រព្រឹត្តិអំពើពុករលួយ។ ជាការណ៍ពិត អំពើពុករលួយក្នុងជួរកងទ័ព ចិន គឺជារឿងមួយដែលគ្រប់គ្នាដឹងយ៉ាង ច្បាស់ តែយ៉ាងណា គេជឿថានៅពីក្រោយ លេសនេះ គឺលោកស៊ី ជីនពីង មានបំណង កំចាយមនុស្សណា ដែលមាននិន្នាការមិន ស្របនឹងខ្លួន ច្រើនជាង៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print