យកខ្សែពួររុំកលោតទម្លាក់ខ្លួនចូលអណ្ដូងទឹកច្រើនដងទើបបានសម្រេចចោលកូន ២នាក់យ៉ាងសង្វេគ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចអះអាងផឹកស្រាស្រវឹងជោគជាំ យកខ្សែពួរុំកលោតទម្លាក់ខ្លួនចូលអណ្ដូងទឹកប៉ុនប៉ងធ្វើអត្តឃាតច្រើនលើកច្រើនសារ ទើបនឹងបានសម្រេចចោលកូនស្រីប្រុសតូចៗចំនួន ២នាក់យ៉ាងសង្វេគ ដែលករណីនេះជនរងគ្រោះអាចបណ្ដាលមកពីមានជំងឺវិបត្តិផ្លូវចិត្ត។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២ និង០០នាទី រសៀល ថ្ងៃសៅរ៍ ១៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចអណ្ដូងទឹកក្បែផ្ទះកម្សត់របស់គាត់ ស្ថិតក្នុងភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលព្រងិលបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយយកខ្សែពួរុំកលោតទម្លាក់ខ្លួនចូលអណ្ដូងទឹកធ្វើអត្តឃាតបានសម្រេចឈ្មោះ អឿន ធាន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជនរងគ្រោះធ្លាប់មានប្រពន្ធតែបានលែងលះគ្នាបន្សល់នូវអនុស្សាវរីយ៍កូនស្រីប្រុសតូចៗចំនួន ២នាក់ក្នុងបន្ទុកគ្រួសារ។

ប្រភពព័ត៌មានខាងលើបន្តថា តាមការបញ្ជាក់ពីប្អូនជនរងគ្រោះបានរាបរបប្រាប់សមត្ថកិច្ចគាត់ធ្វើអត្តឃាត់នេះ ក្រោយផឹកស្រាស្រវឹងជោគជាំនៅលើផ្ទះកម្សត់របស់គាត់ ហើយគាត់បានព្យាយាមប៉ុនប៉ងធ្វើអត្តឃាតបែបនេះច្រើនលើកច្រើនសារមកហើយ ដោយមិនបានសម្រេច ដោយបងប្អូន និងអ្នកភូមិផងរបងជាមួយជួយ ព្រោះគាត់មានសត្តិមិនសូវល្អផងពិសេសទៀតនោះក្រោយបានបែកបាក់ប្រពន្ធ ដោយបន្សល់នូវកូនតូចៗទៀតគេឃើញគាត់កាន់តែយាប់។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា មន្រ្តីជំនាញបច្ចេកទេសពាក់ព័ន្ធបានសហការគ្នាចុះពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ផងដែរអំពីបញ្ហាខាងលើនេះ ដើម្បីចាប់យកវត្ថុតាងនានាជុំវិញកន្លែងកើតហេតុការណ៍ លទ្ធផល៖ លើខ្លួនប្រាណសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យ ជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះឡើយ ជនរងគ្រោះអាចពិតជាស្លាប់ដោយសារយកខ្សែពួរុំកលោតទម្លាក់ខ្លួនចូលអណ្ដូងទឹកពិតប្រាកដមែន ដោយបន្សល់នូវកូនស្រីប្រុសតូចៗចំនួន ២នាក់ទុកឲ្យជីដូនបន្តបីបាច់ថែរក្សា៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print