ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ដែល ចាក់សម្លាប់នារីអូខេនៅហាងដឺឃីងម្នាក់ ក្នុងបន្ទប់ជួលនៅឯខណ្ឌសែនសុខ រាជធានី ភ្នំពេញកាលពីប៉ុន្មានថ្ងៃមុនរហូតដល់ថ្ងៃ អង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៧ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នង ការដ្ឋាននគរបាលខេត្តតាកែវសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រាជធានី ភ្នំពេញឃាត់ខ្លួនបានហើយ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ស៊ុយ មេសា ហៅលូ អាយុ២២ឆ្នាំ មុខរបរលក់អាវជជុះ ស្នាក់នៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលជាកន្លែងសមត្ថកិច្ចត្រូវចាប់ខ្លួនជនសង្ស័យខាងលើនេះត្រូវជាប់សង្ស័យបានចាក់សម្លាប់នារីរងគ្រោះកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១១និង៣០ នាទីយប់នៅផ្ទះជួល លេខ102 ផ្លូវបេតុង ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែក នារីរងគ្រោះឈ្មោះ សេន ស៊ីយ៉ា អាយុ១៦ ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេនៅក្លិបកម្សាន្ត ខេធីវី ដឺឃីង ស្នាក់នៅភូមិ-សង្កាត់កើត ហេតុខាងលើ ។
ជនសង្ស័យសមត្ថកិច្ចបានប្រគល់ជូនកម្លាំងនគរបាលអធិការដ្ឋានខណ្ឌសែន សុខដើម្បីចាត់ការបន្ត ។
មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌសែន សុខបានឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនជន សង្ស័យរួចមកជននេះបានបដិសេធថា ខ្លួន ពុំបានប្រព្រឹត្តអំពើមនុស្សឃាតទៅលើនារី រងគ្រោះនោះទេ ទោះបីសមត្ថកិច្ចប្រើប្រាស់ ជំនាញស្ទើរពេញមួយថ្ងៃសួរដេញដោល ឲ្យឆ្លើយយ៉ាងណាក៏ដោយ ។
យ៉ាងណាសមត្ថកិច្ចបានបង្ហើបឲ្យដឹង ថា ទោះបីជនសង្ស័យបដិសេធក៏ដោយក៏ សមត្ថកិច្ចកំពុងប្រមូលភស្តុតាង និងសាក្សី ឆ្លើយបំភ្លឺក្នុងករណីនេះដើម្បីរកមូលហេតុ ឲ្យឃើញ និងដាក់បន្ទុកជាក់ស្តែង។ ទីបំផុត រហូតដល់ម៉ោង៤ រសៀលថ្ងៃដដែលទើប ជនសង្ស័យរូបនេះបានសារភាពប្រាប់ សមត្ថកិច្ចថា ខ្លួនគេគ្មានចេតនាសម្លាប់នារីរងគ្រោះទេ ការណ៍ពិតនៅថ្ងៃកើតហេតុ រវាងរូបគេនឹងនារីរងគ្រោះជាសង្សារនឹង គ្នាបានប្រឡែងគ្នាលេងជាធម្មតា ហើយ ចៃដន្យពេលនោះខ្លួនគេកាន់កាំបិតមុត ស្រួចក្នុងដៃក៏ត្រូវសង្សារលោតទៅសង្គ្រប់ ធ្វើឲ្យកាំបិតជង់ពោះបណ្តាលឲ្យស្លាប់តែ ម្តងទៅ។ ពេលឃើញដូច្នោះខ្លួនគេភ័យ ពេកក៏រត់គេចខ្លួនទៅស្រុកកំណើតនៅឯ ខេត្តតាកែវ តែទីបំផុតសមត្ថកិច្ចតាមចាប់ ខ្លួនទាល់តែបាន ៕ ភ្នំដា+តុង សីហា