អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនជនជាតិវៀតណាម២៧នាក់ ក្នុងនោះ៧នាក់ លួចស្នាក់នៅ និងធ្វើការខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិ វៀត​ណាមចំនួន២៧នាក់ ប៉ុន្តែក្រោយពិនិត្យឯកសារ ទៅឃើញថា មានជនជាតិវៀតណាម៧នាក់ ស្រី២នាក់ ដែលលួចស្នាក់នៅ និងធ្វើការខុសច្បាប់ ។

ក្នុងប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពី​វេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅ​ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃ សីឡា ប្រធាននាយកដ្ឋានស្រាវជ្រាវនឹងស៊ើបអង្កេតអនុវត្តនិតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដោយមានការសម្របសំរួលពីលោកសៀង សុខព្រះរាជអាជ្ញារងអមសាលាតំបូងរាជធានីភ្នំពេញ

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ជនជាតិវៀតណាមចំនួន២៧នាក់ ត្រូវបានឃាត់ត្រួតពិនិត្យលើការស្នាក់នៅ និងប្រមុខរបរ ប៉ុន្តែក្រោយមានការត្រួតពិនិត្យ រកឃើញជនជាតិវៀតណាម៧នាក់ ស្រី២នាក់ ដែលលួចស្នាក់នៅ និងធ្វើការខុសច្បាប់ (គ្មានប័ណ្ណការងារ) ។

ពាក់ព័ន្ធនិងករណីនេះផងដែរលោកក៏បានធ្វើការអំពាវនាវនិងសុំអោយជនបទេសដែលស្នាក់នៅនិងធ្វើការសុំច្បាប់ និង គោរពច្បាប់ ប្រទេសកម្ពុជាផង បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ។

លោកឧត្ដមសេនីយ៍ទោបានបន្តបន្ថែមទៀតថាកន្លងមកលោកបានធ្វើការអំពាវនាវ ដល់ម្ចាស់ រោងចក្រ សហគ្រាស់ និងសិប្បកម្ម ការដ្ឋាន នានា អស់អោយបញ្ឈប់ការជួលកម្មករបរទេសដែលចូលមកដោយ ខុសច្បាប់មកធ្វើការបន្តទៀតនៅក្នុងការរដ្ឋាននិងសិប្បកម្ម របស់ខ្លួន បើពុំនោះទេ សមត្ថកិច្ចនិងចាត់វិធានការ ទៅតាមផ្លូវច្បាប់ចំពោះអ្នករឹងទទឹង ។

យោងតាមមាត្រា២៩ ច្បាប់ស្តីពីអន្តោរប្រវេស បានចែងថា ជនបរទេសណា ដែល គ្មានការអនុញាតិ ហើយចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួច លាក់បន្លំ ឫ ល្បិចផ្សេង ទៀតដែល ផ្ទុយពីបទបញ្ញាតិ នៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់គុកពីបី ខែដល់ ៦ខែ មុននិងបណ្តេញចេញ ត្រូវផ្តន្ទាទោស ដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ ឫ ជួយលាក់បាំងក្នុងការបញ្ចូល ជនបរទេស ដែលគ្មានការអនុញាតិ មកក្នុងព្រះរាជាណាចក្រកម្ពុជា មន្ត្រីឯភ្ញាក់ងាររាជការ មានសមត្ថកិច្ច រូបណា ដែលជាអ្នកសមគំនិតឫ ជួយសម្រួលក្នុងការប្រព្រឹត្ត បទល្មើសខាងលើ ត្រូវផ្តន្ទាទោស ដាក់គុកពី ១ខែដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើមានការ ធ្វេសប្រហេស ខ្វះការប្រុងប្រយត្ន័ ឫ មិន គោរពបទបញ្ជា ត្រូវ ទទួល ការផ្តន្ទាទោស ផ្នែករដ្ឋបាល មធ្យោបាយ សម្ភារះប្រើប្រាស់ សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹមអូស ទុកជាសម្បត្តិរដ្ឋ​ ៕ សណ្ដោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print