ខេត្តឧត្តរមានជ័យ ៖ នារសៀលថ្ងៃ អង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ លោក ស ថាវី អភិបាលនៃ គណៈអភិបាលខេត្តឧត្តរមានជ័យ និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត និង លោកយឹម ធិនប្រធានក្រុមប្រឹក្សា ខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និង ជូនដំណើរយុទ្ធជន ស្ម័គ្រចិត្តចូលបម្រើក្នុងជួរយោធពលខេមរភូមិន្ទបំពេញក្របខ័ណ្ឌឲ្យយោធភូមិភាគទី១ កងទ័ពជើងគោក និង ចូលសាលាហ្វឹកហ្វឺននៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី តន់ ញានមេបញ្ជា ការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ អញ្ជើញធ្វើរបាយការណ៍លំអិតអំពីចំនួនយុទ្ធជនស្មគ្រ័ចិត្តចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដែលចូលរួមហ្វឹកហាត់ពីយុទ្ធវិធីកងទ័ព ដើម្បីឲ្យប្អូនៗជាយុទ្ធជនទាំងអស់យកចំណេះដែលបានមកពីគ្រូ ឧទ្ទេសយកមកអនុវត្តជួយ ការពារជាតិ មាតុភូមិ នៅពេលមានការចាំបាច់ ។
លោកបានជម្រាបជូនពីការដាក់បទបញ្ជាផ្ទៃក្នុងដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវយកចិត្តទុកដាក់និងសហការជាមួយនឹងអាជ្ញាធរដែនដី អង្គ ភាពពាក់ពន្ធ័ដទៃ ពិសេសថ្មីៗនេះបានសហការជាមួយអាជ្ញា ធរក្រុងចុះអនុវត្តរុះរើស្លាក អតីតគណបក្សសង្គ្រោះជាតិបានចំនួន ១០០ស្លាក និង បានចូលរួមជាប្រចាំជា មួយការងារសង្គមផងដែរ ។
បន្ទាប់មកលោក ស ថាវី អភិបាលនៃ គណៈអភិបាលខេត្តនិងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្ត មានប្រសាសន៍ផ្តាំផ្ញើនិងលើកឡើងពីសភាពការណ៍នយោបាយថ្មីៗដើម្បីបញ្ជ្រាបដល់ជាយុទ្ធជនថ្មីៗឲ្យខិតខំតាមដាននិងគោរពបទបញ្ជាផ្ទៃក្នុងរបស់កងយោធពលខេមរភូមិន្ទ ពិសេសការញុះញង់របស់ទណ្ឌិត សម រង្សី ដែលឲ្យកងទ័ពបង្វែរកាណុងមករករាជ រដ្ឋាភិបាលស្របច្បាប់និងថ្កោលទោសដល់ ជននេះជាអតិបរមាទៀតផង ។
ទាក់ទងទៅនឹងការរំលាយអតីតគណបក្សសង្គ្រោះជាតិនេះផងដែរ គឺជានីតិវិធី របស់តុលាការកំពូល មិនមែនរាជរដ្ឋាភិបាលជាអ្នកធ្វើទេ ដូច្នេះសូមប្អូនៗត្រូវដឹងឲ្យបានច្បាស់ ។ សូមឲ្យប្អូនៗយកចិត្តទុកដាក់ទៅលើមេរៀនរបស់គ្រូឧទ្ទេសនិងហាត់ពត់ លត់ដំខ្លួនគឲ្យក្លាយជាកងទ័ពគំរូទៅថ្ងៃ អនាគត ពីព្រោះប្អូនៗជាទាហានបន្តវេនពី បងៗដែលគាត់ចាស់ៗចូលនិវត្តន៍ ។ ដូច្នេះមានតែប្អូនៗហ្នឹងហើយជាអ្នកបន្តវេន ដើម្បីជួយដល់សង្គមជាតិរបស់យើងទៅថ្ងៃក្រោយ ៕ ប៉ែន នួន