លោកអូស្មាន ហាស្សាន់ ៖ស្នើឲ្យមជ្ឈមណ្ឌលហាឡាល់ ពិភពលោក ជួយពន្លឿនការវិនិយោគឧស្សាហកម្មហាឡាល់នៅកម្ពុជា ដើម្បីឆ្លើយតបតាមតម្រូវកាអតិថិជន

ចែករំលែក៖

ភ្នំពេញ ៖ លោកអូស្មាន ហាស្សាន់ ៖ស្នើឲ្យមជ្ឈមណ្ឌលហាឡាល់ ពិភពលោក ជួយពន្លឿនការវិនិយោគឧស្សាហកម្មហាឡាល់នៅកម្ពុជា ដើម្បីឆ្លើយតបតាមតម្រូវកាអតិថិជន នៅទីផ្សារ បច្ចុប្បន្ន ព្រោះការវិនិយោគឧស្សាហកម្មហាឡាល់នៅកម្ពុជា ពុំទាន់បានទូលំទូលាយនៅឡើយ ។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់បែបនេះ ខណៈលោកទទួលជួបពិភាក្សាការងារ ពីសំណាក់ប្រតិភូម ជ្ឈមណ្ឌលហាឡាល់ ពិភពលោក នៃប្រទេសអារ៉ាប៊ីសាអូឌីត ដឹកនាំដោយលោក Saad Allehyani ប្រធាន ដើម្បីចែករំលែកការវិនិយោគ និងបទពិសោធន៏ការងារ ពីឱកាសនៃការពង្រីកវិសាលភាព ឧស្សាហកម្មហាឡាល់ នៅកម្ពុជា ទៅក្នុងទីផ្សារហាឡាល់អន្តរជាតិ ក៏ដូចជាវិញ្ញាបនប័ត្រឲ្យ មានការទទួលស្គាល់ មជ្ឈមណ្ឌលហាឡាល់ ពិភពលោក ។ ជំនួបបានប្រព្រឹត្ដទៅ កាលពីថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ២០ ធ្នូ ឆ្នាំ២០១៧ នៅការិយាល័យ មជ្ឈមណ្ឌលផ្សារទំនើបមេហ្គាម៉លភ្នំពេញ ។

ក្នុងជំនួបនេះ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ សក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជាលើគ្រប់វិស័យ ខណៈកំណើនសេដ្ឋកិច្ច នៅកម្ពុជាមានកំណើនជា មធ្យម៧ភាគរយ ប្រចាំឆ្នាំ ជាពិសេសវិស័យហាឡាល់ ( ម្ហូបអាហារ គ្រឿងសម្ភារៈប្រើប្រាស់បែបឥស្លាម) ក៏ជាទិសដៅសំខាន់ ដែលរាជ រដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ ជំរុញឲ្យ វិស័យឯកជន មកវិនិយោគបានច្រើននៅកម្ពុជា និងការពង្រីក ផលិតផលហាឡាល់ ពីកម្ពុជាទៅកាន់ទីផ្សាអន្តរជាតិ ដែលទាមទារឲ្យ មានការទទួលស្គាល់ពី ស្ថាប័នអភិវឌ្ឍន៍វិស័យហាឡាល់ ទាំងក្នុងតំបន់ និង អន្តរជាតិ ក្នុងនោះដែរកម្ពុជា ក៏សង្ឃឹមថា និងមានកិច្ចសហការ ពីបណ្ដាប្រទេស អារ៉ាបីសាអូឌីតជួយ ជ្រោមជ្រែង តាមរយៈ មជ្ឈមណ្ឌលហាឡាល់ ពិភពលោកផងដែរ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដើម្បីជំរុញវិនិយោគិនបរទេសឲ្យចូលមកបណ្ដាក់ទុនវិនិយោកាន់តែ ច្រើននៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញ និង ផ្តល់នូវភាពងាយស្រួលច្រើន ដល់ការវិនិយោគគ្រប់លំដាប់ ជាពិសេសការ បន្ធូរបន្ថយពន្ឋជាដើម។

លោក Saad Allehyani ប្រធានមជ្ឈមណ្ឌលហាឡាល់ ពិភពលោក បានបញ្ជាក់ថា៖ ក្នុងជំហានដំបូងនេះ ដើម្បីឆ្ពោះទៅចាប់យកការវិនិ យោគឧស្សាហកម្មហាឡាល់ នៅកម្ពុជា គឺមជ្ឈមណ្ឌលហាឡាល់ ពិភពលោក ក៏ដូចជាក្នុងនាមរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូ ឌីត បានឯកភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា បង្កើតសាខា មជ្ឈមណ្ឌពាណិ ជ្ជកម្ម ហាឡាល់ របស់ខ្លួននៅកម្ពុជា និង ការចុះបញ្ជីក្រុម ហ៊ុនវិនិយោគឧស្សាហកម្មនៅកម្ពុជារួចហើយដែរ ។

លោកបន្តថា៖ តាមរយៈគម្រោងពីរខាងលើ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ក៏ដូចជាមជ្ឈមណ្ឌលហាឡាល់ពិភពលោក នឹងផ្តោតសំខាន់ទៅលើ ការចាប់ផ្តើមជ្រើសរើសកម្លាំង ពលកម្មជំនាញជាសាសនិកឥស្លាមនៅកម្ពុជា អោយទៅទទួលការហ្វឹកហ្វឺនឯកទេសហាឡាល ពីភាគីអារ៉ាប់ ប៉ីសាអូឌីតរួចហើយផងដែរ ការពិនិត្យលទ្ធភាពផ្គត់ផ្គង់លក្ខណ្ឌ បច្ចេកទេសហាឡាល់ជូនកម្ពុជា ចាប់ផ្តើមពិនិត្យលទ្ឋភាព លើផលិតផលវត្ថុធាតុដើមពីកម្ពុជា ដើម្បីនាំចេញទៅតំបន់អារ៉ាប់ ក្រៅពីនេះ ក៏មានគម្រោងជំរុញសកម្មភាពមនុស្សធម៌ ការពង្រឹងកិច្ចសហការលើសវិស័យសាសនា ក៏ដូចជាកិច្ចការងារហាជ្ជី (កិច្ចការបរិច្ចាគអ្នកមានជួយអ្នកក្រីក្រនៅសហគមន៏) ឲ្យដំណើរការបានរលូនជូនភាគីកម្ពុជា ខណៈកន្លងមកមានការរអាក់រអួលខ្លះដល់កាតប្រព្រឹត្តទៅនៃកិច្ចការបញ្ជូនសាសនិក ដែលទៅបំពេញធម្មយាត្រាហាជ្ជី នៅក្រុងម៉ាកះ ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងគម្រោងនេះផងដែរ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ក៏គ្រោងនឹងប្រមូលផ្តុំកម្លាំងធនធានបញ្ញវ័ន្តកម្ពុជា ដែលបញ្ចប់ការសិក្សាពីអារ៉ាប់អោយសហការក្នុងកិច្ចការហាឡាល់នៅកម្ពុជាផងដែរ ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print