ខេត្តបាត់ដំបង ៖ ប្តីញៀននឹងស្រា បានធ្វើសកម្មភាពប្រើ អំពើហិង្សាវាយប្រពន្ធមានផ្ទៃពោះ ២ខែ ដោយទាត់ប្រពន្ធ ២ជើងអុកគូទ វាយថែម១០ដៃទៀត បណ្តាលឱ្យលូតកូន រហូតស្លាប់ចោលកូនស្រីអាយុ១១ឆ្នាំ ម្នាក់ទៀត ។
ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ជនល្មើសដៃដល់មានឈ្មោះ ធឿន សុភ័ក្រ្ត អាយុ៣៤ឆ្នាំ បន្ទាប់មកបានរងការចាប់ឃាត់ខ្លួ នពីកម្លាំងនគរបាលស្រុកភ្នំព្រឹក បញ្ជូនទៅចាត់ការតាមផ្លូវច្បាប់។
លោកវរសេនីយ៍ឯក សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹកប្រា ប់ឱ្យដឹងថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៧យប់ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក មានករណីហិង្សាបណ្តាលអោយមរណៈភា ពបង្កឡើងដោយប្តី ឈ្មោះ ធឿន សុភ័ក្រ អាយុ៣៤ឆ្នាំ បានទាត់ និងវាយដោយដៃ ទៅលើប្រពន្ធ ឈ្មោះ ឡាយ សុខា អាយុ៣៥ឆ្នាំ ដែលមានផ្ទៃពោះប្រហែល២ខែ បណ្តាលអោយរងរបួសត្រូវមុខ និងខ្លួន រួចមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ទើបបានដឹងថារលូតកូន ហើយបានហៅពេទ្យមកព្យាបាលនៅនឹងផ្ ទះ រហូតដល់ថ្ងៃទី២០ ខែធ្នូ.២០១៧ វេលាម៉ោងប្រហែល៩យប់ ទើបប្តីនិងអ្នកជិតខាងដឹងប្រពន្ ធស្រ្តីរងគ្រោះស្លាប់ ។
លោកអធិការប្រាប់ឱ្យដឹងទៀតថា ក្រោយស្រ្តីរងគ្រោះស្លាប់នោះភ្ លាមប្រជាពលរដ្ឋបានមកប្តឹងរាយកា រណ៍ដល់សមត្ថកិច្ច។លោកក៏ដឹកនាំ កម្លាំង ចុះទៅពិនិត្យសាកសពជនរងគ្រោះ និងបានឃាត់ខ្លួនជនសង្ស័យជាប្តី មកអធិការដ្ឋាននគរបាលស្រុកភ្នំព្ រឹក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្តបាត់ដំ បង ចាត់ការតាមនីតិវិធីច្បាប់ ៕ សំ វិច្ឆិកា