ភ្នំពេញ ៖ នៅគ្រាដែលក្រុមបក្សប្រឆាំងនៅក្រៅប្រទេសអំពាវនាវឲ្យសហ រដ្ឋអាមេរិក និងអឺរ៉ុប ធ្វើការកាត់ជំនួយពីកម្ពុជា ពាក់ព័ន្ធការអនុវត្តច្បាប់លើក្រុមក្បត់ជាតិនោះ ។ តែសម្រាប់មហាអំណាចចិន និងមហាសេដ្ឋកិច្ចជប៉ុន បានបន្ដទម្លាក់លុយដល់កម្ពុជាជាង៣៥លានដុល្លារ ជាបន្តបន្ទាប់ឱ្យកម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ និងពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនដដែល។
ការទម្លាក់លុយជាបន្ដបន្ទាប់របស់ប្រទេសអ្នកមានលើលោកទាំង២នេះ ត្រូវ បានធ្វើឡើងក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ ដោយលុយទាំងនោះ សរុបជាង៣៥លានដុល្លារអាមេរិក ដើម្បីបន្ដគម្រោង អភិវឌ្ឍន៍លើវិស័យ ផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។
លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិចាត់ទុកថា ការបន្ដទម្លាក់ លុយប្រមាណ៣៥លានដុល្លាររបស់ប្រទេសចិន និងជប៉ុន ជាការផ្ដល់នូវទំនុកចិត្តបន្ថែមទៀតដល់កម្ពុជា បើទោះបីមានប្រទេសមួយ ចំនួន កំពុងគំរាមកាត់ផ្ដាច់ជំនួយយ៉ាងណាក្ដី ៕