ម្តាយចាស់លុតជង្គង់​កណ្តាលផ្លូវសុំប៉ូលិសលើកលែងទោសឲ្យកូន​ដែលបើក​បរក្នុងសភាព​ស្រវឹង

ចែករំលែក៖

នៅក្នុងប្រទេសក៏ដូចគ្នាដែរ​ការផឹកស្រាស្រវឹងមិនអនុញ្ញាត្តិឲ្យបើកបរឡើងគឺអាចបង្ករគ្រោះ​ថ្នាក់មិនត្រឹមតែខ្លួនឯងនោះឡើយគឺអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃទៀត។ ទាំងនោះហើយនៅក្នុងប្រទេសជាច្រើននៅលើ ពិភពលោក​បានចេញច្បាប់ហាមប្រាមអ្នក បញ្ជាយានយន្តមិនត្រូវផឹកស្រាលើសគម្រិតដែលច្បាប់បានកំណត់ ។

jingcha-blogtamsuvn-1

រឿងរ៉ាវពាក់ព័ន្ធនិងការផឹកស្រាបើកបរត្រូវប៉ូលិសចរាចរចាប់ហើយ ម្តាយលុតជង្គង់សុំ​អង្វរ​លោកប៉ូលិសឲ្យលើកលែងទោសឲ្យកូនប្រុសខ្លួនត្រូវបានបង្ហោះពេញបណ្តាញសង្គមទទួលបានការទាក់ទាញយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ។

សារព័ត៌មានចិនបានផ្សាយថា នៅលើដងផ្លូវមួយក្នុងខេត​ហូបេយ ប្រទេសចិន ​មានទិដ្ឋភាពដ៏​ទាកទាញមួយ គឺប៉ូលិស២នាក់ និងពលរដ្ឋពីរនាក់លុតជង្គង់ទល់មុខគ្នា ធ្វើឲ្យមនុស្សដែលធ្វើ​ដំ​ណើរឆ្លង​កាត់​ត្រូវតែឈប់មើលចង់ដឹងថាមានរឿងអ្វីកើតឡើង។ អ្នកមើលបានថតរូបភាព​បង្ហោះពេញបណ្តាញសង្គមនិងមានចូលទស្សនាជាច្រើន ។

រឿងរ៉ាវកើតឡើងគឺបុរសស្រវឹងស្រា​ហើយបើកបរត្រូវប៉ូលិសចរាចរឃាត់ខ្លួនផាក់ពិន័យ  ពេលនោះម្តាយរបស់បរុសខាងលើទៅសុំអង្វរប៉ូលិសលើកលែងទោសឲ្យកូន។ ប៉ុន្តែប៉ូលិស​ក៏​បានលុតជង្គង់ដើម្បីបកស្រាយប្រាប់អ្នកម្តាយចាស់ថា ផឹកស្រាស្រវឹងបើកបរវាមានគ្រោះ​ថ្នាក់ធំបំផុត ។

នៅពេលដែលប៉ូលិសត្រួតពិនិត្យឃើញថាជាតិអាល់កុលខ្ពស់ជាងកម្រិតច្បាប់អនុញ្ញាត្តិ។ ហេតុតែខ្លាច​កូនត្រូវផាកពិន័យម្តាយសុខចិត្តលុតជង្គង់សុំអង្វរ តែប៉ូលិសបញ្ជាក់ថា ធ្វើទៅតាមតួនាទីនិង​ច្បាប់តែប៉ុណ្ណោះ ហើយព្យាយាមពន្យលដល់លោកយាយឲ្យបានដឹងពីគ្រោះថ្នាក់ដោយ​សារតែផឹង​ស្រាបើក​បរ។ ពលរដ្ឋគ្រប់រូបត្រូវតែគោរពច្បាប់ទាំងអស់គ្នា មិនអាចប្រហែសបាន​ឡើយ គឺអាចបង្កឲ្យមានគ្រោះថ្នាក់ទ្រងទ្រាយធំស្មានមិនដល់ ៕

jingcha-blogtamsuvn-3 jingcha-blogtamsuvn-2

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print