តូចចិត្ដនឹងខ្លួនមានជម្ងឺប្រចាំកាយបុសម្នាក់សម្រេចចងក.ធ្វើអត្ដឃាត

ចែករំលែក៖

ខេត្ត​កណ្ដាលៈ បុរសម្នាក់មានស្មារតីមិនគ្រប់តូចចិត្ដនឹងខ្លួនមានជម្ងឺប្រចាំកាយសម្រេចចិត្ដចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនទៅនឹងធ្នឹមផ្ទះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម់ោង១០និង១០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកំពង់សបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

លោកអនុសេនីយ៍ឯក អ៊ាវ ជ្រុយ នាយផ្នែកបច្ចេកទេសវិទ្យាសាស្រ្ដនិងកោសល្យវិច្ច័យស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនមានឈ្មោះ អៀម គឹមយ៉ាន ភេទប្រុស អាយុ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

លោក អ៊ាល ជ្រុយ បានឲ្យដឹងទៀតថា តាមការបំភ្លឺរបស់ឈ្មោះ អៀម វណ្ណា ត្រូវជាប្អូនស្រីបង្កើតជនរងគ្រោះដែលជាអ្នកនៅមើលថែបានឲ្យដឹងថា ជនរងគ្រោះមានប្រពន្ធឈ្មោះ ហ៊ួ គឹមអ៊ាង ក្រោយមកមានជម្ងឺប្រចាំកាយចេះតែវង្វេងស្មារតី រួចក៏បានមករស់នៅជាមួយគាត់ជាប្អូនអស់រយៈពេលជាងមួយឆ្នាំមកហើយ ។

គន្លងមកជនរងគ្រោះត្រូវជាបងប្រុសរបស់គាត់ឈ្មោះ អៀម គឹមយ៉ាន តែងតែវង្វេងចងក.អត្តឃាតខ្លួនឯងជាជាញឹកញាប់តែត្រូវបានបងប្អូននឹងក្រុមគ្រួសារជួយសង្រ្គោះទាន់ពេល ។ លុះក្រោយមកទៀត ជនរងគ្រោះបានវង្វេងយកកាំបិតចាក់ខ្លួនឯងទទួលរងរបួសធ្ងន់ម្ដងរួចមកហើយ តែបានប្អូននាំយកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ រហូតបានជាសះស្បើយឡើងវិញ ។

រហូតមកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រមាណ១០ ជនរងគ្រោះឈ្មោះ អៀម គឹមយ៉ាន បានប្រាប់ឲ្យប្អូន ឈ្មោះ អៀម វណ្ណាចុះពីផ្ទះដាំបាយទៅ ភ្លាមនោះប្អូនជនរងគ្រោះក៏ចុះមកដាំបាយមួយភ្លែតសិន បន្តិចក្រោយមកគាត់ជាប្អូនក៍ឡើងទៅខាងលើផ្ទះវិញ ស្រាប់តែជនរងគ្រោះខ្ទាស់គន្លឹះទ្វាពីខាងក្នុង ដោយមានការសង្ស័យគាត់ក៏ឡើងតាមជញ្ជាំងចូលក្នុងផ្ទះអើតមើល ក៏ឃើញជនរងគ្រោះជាបង បានចងក.ធ្វើអត្តឃាតដោយខ្សែរអង្រឹងចងទៅនឹងធ្នឹមផ្ទះ ស្លាប់បាត់ទៅហើយ ក៍ស្រែកឆោឡោហៅបងប្អូននិងអ្នកជិតខាងមកជួយស្រាយខ្សែ ចំណងដាក់ចុះតែជនរងគ្រោះ បានស្លាប់បាត់ទៅហើយ រួចក៍បានរាយការណ៍ជូន សមត្ថកិច្ច ។

ក្រោយពីបានទទួលព័ត៌មានភ្លាម សមត្ថកិច្ចផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកោះធំ ចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យ ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារចងក.ធ្វើអត្តឃាតសម្លាប់ខ្លួនប្រាកដមែន ពុំជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print