អគ្គរដ្ឋទូតរបស់ប្រទេសចិន និងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ អំពាវនាវឲ្យបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ តាមរយៈការចូលតុចរចាគ្នាដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។
អគ្គរដ្ឋទូតប្រទេសរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិអគ្គរដ្ឋទូតរបស់ប្រទេសចិន លោក វូ ហៃតាវ បានឲ្យដឹងថា ការគំរាមកំហែងការដាក់សម្ពាធការទូត និងយោធា និងគាបសង្កត់ផ្នែកទណ្ឌកម្មសេដ្ឋកិច្ចជ្រុលហួសហេតុលើកូរ៉េខាងជើង មិនមែនជាដំណោះស្រាយនាំមកនូវសន្តិភាពទេ។
សូមបញ្ជាក់ជូនថា ការអំពាវនាវរបស់អគ្គរដ្ឋទូតចិន និងរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិត្រូវបានធ្វើឡើង ក្រោយពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្រេចដាក់ទណ្ឌកម្មបន្ថែមទៀតលើកូរ៉េខាងជើង ជុំវិញការបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM ថ្មីមួយទៀតរបស់កូរ៉េខាងជើង។ អគ្គរដ្ឋទូតជប៉ុនប្រចាំអង្គការសហប្រជាជាតិបានឲ្យដឹងថា ការបោះឆ្នោតសម្រេចលើការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង គឺមានសំឡេងគាំទ្រ ១៥ទល់សូន្យដែលជាសំឡេងគាំទ្រជាឯកច្ឆន្ទ៕