ស្លាកាត់១៥គីឡូក្រាម​ បុរសម្នាក់ក្លាយ​ជាចោរ​ត្រូវ​ម្ចាស់ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​ចាត់ការតាម​ច្បាប់​

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ បុរស​ម្នាក់​ត្រូវបាន​ម្ចាស់​ចាប់​បាន​ជាក់ស្តែង​ខណ:​​កំពុង​លួចស្លាកាត់​ ​ប្រគល់​អោយ​សមត្ថកិច្ច​ចាត់ការតាម​ច្បាប់​ កាលពី​វេលា​ម៉ោង​៩និង​៣០នាទី​ ថ្ងៃ​អង្គារ៍ ៩ កើត ខែបុស្ស នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅ​ភូមិដំណាក់ស្វាយ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

សមត្ថកិច្ច​បានអោយដឹងថា​ ជនសង្ស័យ ឈ្មោះ ប៉ា លិ ភេទ​ប្រុស​ អាយុ​២១ឆ្នាំ ជន​ជាតិខ្មែរ នៅភូមិដំណាក់ស្វាយ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

សមត្ថកិច្ច​បាន​បន្ត​ថា​ ឈ្មោះ ពិន ចន្ធី បានឡើងលួច​យកស្លា កាត់​ចំនួន១៥គីឡូក្រាម​ ដែល​ជាកម្មសិទ្ធរបស់ឈ្មោះ ឡាង វណ្ណី ភេទ​ស្រី​ អាយុ​៣២ឆ្នាំ​ ហើយត្រូវបានម្ចាស់ផ្ទះឃើញ ហើយប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលល្វេ។

បច្ចុប្បន្ន​ជនសង្ស័យ​ ត្រូវបាន​កម្លាំងជំនាញនៃអធិការដ្ឋាន​នគរបាលស្រុកកោះសូទិន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលល្វេ នាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកកោះសូទិន ដើម្បី​កសាង​សំណុំរឿងចាត់ការតាមនីតិវិធី​ ៕​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print