ភ្នំពេញ ៖ បន្ទាប់ពីមានយុទ្ធនាការរបស់ សម រង្សី និង នាង កឹម មនោវិទ្យា អោយសហគមអ៊ឺរ៉ុប និង សហរដ្ឋអាមេរិក ឈប់បញ្ជាទំនឹញចេញពីប្រទេសកម្ពុជានោះ ។ ក្រុមហ៊ុនយក្សរបស់អាមេរិក Walmart ដែលនាំចេញផលិតផលស្បែកជើងធំជាងគេពីប្រទេសកម្ពុជា និងជាក្រុមហ៊ុនដែលនាំចេញផលិតផលសម្លៀកបំពាក់លំដាប់ទី២ពីកម្ពុជា បានប្រកាសប្តេជ្ញាថា នឹងបន្តបញ្ជាទិញទំនិញពីប្រទេសកម្ពុជា និងបង្កើនការវិនិយោគនៅកម្ពុជា ហើយនៅឆ្នាំ២០១៨ខាងមុខនេះ នឹងចាប់ផ្តើមនាំផលិតផលធ្វើដំណើរដូចជា កាបូប និងវ៉ាលីសពីកម្ពុជាផងដែរ។
ការបន្តបញ្ជាទឹញរបស់ក្រុមហ៊ុន Walmart គឺជាអន្លូងសំពងក្បាល សម រង្សី និង នាង កឹម មនោវិទ្យា អោយស្រង៉ល់ដកចង្ការមាន់តែម្ដង។ ខណះសម រង្សី និង កឹម មនោវិទ្យា ជាទណ្ឌិត និងនាងជាកូនជនក្បត់ជាតិ កឹម សុខា តែដើរចាក់រុកបរទេស អោយពលករ កម្មករ នៅស្រុកខ្មែរអត់ការងារធ្វើ តាមរយះអោយសហគមន៍អុឺរ៉ុបឈប់ទទួលទិញ ផលិលផលពីរោងចក្រនៅកម្ពុជា ផ្ទុយទៅវិញ ក្រុមហ៊ុនយក្សរបស់អាមេរិក Walmart ដែលនាំចេញផលិតផលស្បែកជើងធំជាងគេពីប្រទេសកម្ពុជា និងជាក្រុមហ៊ុនដែលនាំចេញផលិតផលសម្លៀកបំពាក់លំដាប់ទី២ពីកម្ពុជា បានប្រកាសប្តេជ្ញាថា នឹងបន្តបញ្ជាទិញទំនិញពីប្រទេសកម្ពុជា និងបង្កើនការវិនិយោគនៅកម្ពុជា ហើយនៅឆ្នាំ២០១៨ខាងមុខនេះ។
មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់បំផុតលើកម្មករ រោងចក្រ និងទាក់ទាញអ្នកវិនិយោគទុនបរទេសអោយមកបណ្តាក់ទុននៅកម្ពុជា និងប្រយោជន៍ស្រូបកម្លាំងពលកម្មក្នុងស្រុកអោយពលរដ្ឋមានការងារធ្វើ កាត់បន្ថយនូវភាពក្រីក្រ៕ ដោយ៖ សុខ ខេមរា