ជន​ទុ​ច្ច​រឹត ​កាប់​ឈើ​ បរបាញ់​សត្វ​ ជាបន្តបន្ទាប់ ក្នុងព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន

ចែករំលែក៖

ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ៖ ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន ដែលមាន​ផ្ទៃដី​ជិត​១​ម៉ឺន​ហិកតា​​លាតសន្ធឹង​ពី​ស្រុក​អន្លង់វែង​ឆ្លងកាត់​ក្រុង​សំរោង និង​ស្រុក​ចុងកាល់ត្រូវបាន​ជន​ទុ​ច្ច​រឹត​មួយចំនួន​ចូល​លួច​កាត់ឈើ និង​បរបាញ់​សត្វ​ជា​បន្តបន្ទាប់​។​

​ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ ព្រះសង្ឃ​រួមទាំង​សមាជិក​ការពារ​ព្រៃ​សហគមន៍ និង​កងវរៈសេនាតូច​លេខ​៩០៥ បាន​សហការ​ដើរល្បាត​ព្រៃ​ក៏​ប្រទះ​ឈើ​ធ្នុង​មុខកាត់​៦​តឹក​ប្រវែង​៤​ម៉ែត្រ ដែល​​ត្រូវ​ក្រុម​ទុ​ច្ច​រឹត​ទាំងនោះ​បន្សល់ទុក​។​

​ព្រះសង្ឃ​ព្រះនាម ប៊ុន សា​លួត ព្រះមេគណ​ខេត្ត​គង់នៅ​វត្ត​រាជា​សំរោង និង​ជា​ប្រ​​ធាន​ការពារ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​មាន​សង្ឃ​ថេ​ដីកា​ថា ព្រះអង្គ​​ស្រឡាញ់​ព្រៃឈើ​ណាស់ ព្រោះ​ព្រះអង្គ​បានដាក់​សំណើរ​ចូល​​ដល់​រាជរដ្ឋាភិបាល​ដើម្បី​បង្កើត​ដែន​ព្រៃ​សហគមន៍​រាប់ម៉ឺន​ហិកតា និង​ការពារ​​សត្វព្រៃ​ជ្រកកោន​នៅក្នុង​ដែន​ព្រៃ​នេះ​ផងដែរ​។​

​ព្រះអង្គ​បន្តថា ព្រះអង្គ​បាន​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​រស់​​នៅក្នុង​ភូមិ​ជុំវិញ​ដែន​ព្រៃ​សហគមន៍​ឱ្យចូល​រួម​ជា​សមាជិក​ការពារ​ព្រៃឈើ​រួម​​ទាំង​សត្វព្រៃ​ឱ្យ​ស្ថិតនៅ​គង់វង្ស ប៉ុន្តែ​កន្លងមក​មាន​ជន​ទុ​ច្ច​រឹក​មួយចំនួន​បាន​​ចូល​លួច​កាត់ឈើ​នឹង​លួច​បរបាញ់​សត្វ តែ​ត្រូវបាន​សមាជិក​រួមទាំង​ព្រះសង្ឃ​​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ប្រគល់​ទៅឱ្យ​សមត្ថកិច្ច​។​

​ព្រះអង្គ​មាន​សង្ឃ​ថេ​ដីកា​ទៀតថា ព្រះសង្ឃ​រួមទាំង​សមាជិក​ជា​​ច្រើន​បាន​ដើរល្បាត និង​ដេក​នៅក្នុង​ព្រៃ​ក៏មាន តែ​ជន​ទុ​ច្ច​​រឹត​ទាំងនោះ​នៅតែ​ចូល​លួច​កាត់ឈើ​នឹង​បរបាញ់​សត្វ​មិនចេះចប់​៕ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print