កម្លាំងនគរបាល៣ស្រុក ខេត្តកំពង់ចាម ធ្វើយុទ្ធនាការបង្ក្រាប និងឃាត់មនុស្ស១៤នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងកម្លាំងស្រុកចំការលើ បានបើកការបង្ក្រាប ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះឃាត់មនុស្ស១៤នាក់ រួមនិងថ្នាំញៀន ឧបករណ៍មួយចំនួនបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។

កិច្ចប្រតិបតិ្តការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១និង៣០នាទីយប់ ស្ថិតនៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

មន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ប្រតិបត្តិការនេះកម្លាំងឃាត់មនុស្ស១៤នាក់ ៖
១-ឈ្មោះ ឡេង ផាន់នី ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម (រក្សាទុក)
២-ឈ្មោះ ស៊ាន គង់ហេង ភេទ ប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម(រក្សាទុក)
៣-ឈ្មោះ គ្រី សុផានិត ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិមហាខ្ញូង ឃំុកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម(វិជ្ជមាន)
៤-ឈ្មោះ ហន សុភី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិតាអុង ឃំុតាអុង ស្រុកចំការលេី ខេត្តកំពង់ចាម(វិជ្ជមាន)
៥-ឈ្មោះ អេង បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិបុសខ្នុរ ឃំុបុសខ្នុរ ស្រុកចំការលេី ខេត្តកំពង់ចាម(វិជ្ជមាន
៦-ឈ្មោះ ឌី បូរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិកសិដ្ឋាន ឃំុបុសខ្នុរ ស្រុកចំការលើ(វិជ្ជមាន)
៧-ឈ្មោះ ចាប ចាន់ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិច្រណោម ឃំុបុសខ្នុរ ស្រុកចំការលើ(វិជ្ជមាន)
៨-ឈ្មោះ ឡាក់ សីុឡេង ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិសាមគ្គី ឃំុបុសខ្នុរ ស្រុកចំការលើ(វិជ្ជមាន)
៩-ឈ្មោះ អុល ថៃហុង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិច្រណោម ឃំុបុសខ្នុរ ស្រុកចំការលើ (វិជ្ជមាន)
១០-ឈ្មោះ ឡាក់ ផល្លី ភេទប្រុស ៣២ឆ្នាំ នៅភូមិសាមគ្គី ឃំុបុសខ្នុរ ស្រុកចំការលេី(អវិជ្ជមាន)
១១-ឈ្មោះ បិុច រតន: ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិវាលធ្នង់ ឃំុបុសខ្នុរ ស្រុកចំការលើ(អវិជ្ជមាន)
១២-ឈ្មោះ មឿន ហ៊ន់ ភេទប្រុស អាយុ២២ឆ្នាំនៅភូមិសារ៉ាយ ឃំុបុសខ្នុរ ស្រុកចំការលើ(វិជ្ជមាន)
១៣-ឈ្មោះ ទុយ វ៉ាន់នី ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិបឺុប ឃំុថ្មពេជ្រ ស្រុកត្បូងឃ្មំុ ខេត្តត្បូងឃ្មុំ(វិជ្ជមាន)
១៤-ឈ្មោះ ដែន សីហា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិ១០មករា ឃំុបុសខ្នុរ ស្រុកចំការលើ(វិជ្ជមាន)

មន្ត្រីជំនាញការិយាល័យបន្តថា ក្រោយឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានរកឃើញវត្ថុតាងរួម មាន ៖ ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀន ចំនួន៤កញ្ចប់ (ធំ១កញ្ចប់ ល្មម១កញ្ចប់ និង តូច២កញ្ចប់) , ទូរស័ព្ទដៃ១០គ្រឿង ,ម៉ូតូ១០គ្រឿង ,​ដាវ០២ដើម អាវុធកែច្នៃ១ដើម ឧបករណ៍សេព និងថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួមនិងថ្នាំញៀន ឧបករណ៍ ត្រូវបានកម្លាំងកសាងសំណុំរឿងបញ្ជូនបន្ត ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print