ភ្នំពេញ៖មន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យពីររូបដែលវៃស្ត្រីម្នាក់រហូតធ្លាក់ពីលើម៉ូតូព្រោះទំនាស់គ្រោះថ្នាក់ចរាចរបន្តិចបន្តួច ត្រូវបានលោក កើត សាំង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនា តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ។
មន្ត្រីទាំងពីរនាក់នេះឈ្មោះ ស៊ុសុវណ្ណរិទ្ធ អាយុ៣០ឆ្នាំ និង ឈ្មោះ ស៊ុ សត្យាពណ្ណរាយ អាយុ២៦ឆ្នាំ។
គួររំឭកថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ បងប្អូន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពេលទទួលពាក្យបណ្ដឹងរបស់ស្ត្រីរងគ្រោះម្នាក់ ឈ្មោះ ឆែ សុផល ដោយបានអះអាងថា ជនសង្ស័យបានបើករថយន្ត បុកនាងហើយខឹងនាងជេរបន្តិចបន្តួច ក៏បើករថយន្តតាម ពីក្រោយហើយចុះលោតទៅទាត់ធាក់ នាងរហូតដួលម៉ូតូ បណ្តាលឱ្យរងរបួស នៅចំណុចផ្លូវ២០០៤ ត្រង់ស្ថានីយ ប្រេងតូតាល់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ៕ ចេស្តា
...