បើកបរលឿនខ្វះការប្រុងប្រយ័ត្ន ទៅបុករ៉ឺម៉កម៉ូតូពីក្រោយស្លាប់ភ្លាមៗនៅកន្លែង

ចែករំលែក៖

ខេត្តកំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៨១-៨២  រវាងម៉ូតូបុកជាមួយរ៉ឺម៉កម៉ូតូ បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ ភ្លាមៗនៅនឹងកន្លែង និងអ្នករួមដំណើរ២នាក់ទៀតរងរបួស ស្រាល ចំណែកអ្នកបើករ៉ឺម៉កម៉ូតូបានបន្ថែមល្បឿនបើកគេចបាត់ស្រមោល ។

ហេតុការណ៍ខាងលើនេះកើតឡើងកាលពីនៅថ្ងៃអាទិត្យ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨យប់ ស្ថិតក្នុងភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

នគរបាលចរាចរណ៍បានឲ្យដឹងថា អ្នកស្លាប់ឈ្មោះ ជួប ស្នេហ៍ ភេទប្រុស អាយុ១៩ឆ្នាំ មាន ទីលំនៅភូមិបឹង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកម៉ូតូម៉ាកសេ១២៥ ពាក់ស្លាក លេខកំពង់ធំ១N-២៥០៧ រួមដំណើរដោយមនុស្ស​២នាក់ បានរងរបួសស្រាល ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងបានបុកម៉ូតូរ៉ឺម៉កពីក្រោយ បើកស្របទិសគ្នា ។

សមត្ថកិច្ចបានឲ្យដឹងថា តាមការវាស់វែងនិងពិនិត្យតាមជំនាញឃើញថា មូលហេតុអ្នកម៉ូតូ ប្រើប្រាស់ល្បឿនលឿន បណ្តាលឲ្យទៅបុកម៉ូតូរ៉ឺម៉កចំពីក្រោយ ដែលគ្មានភ្លើងបំភ្លឺ បន្ទាប់ពី កើតហេតុភាគីរ៉ឺម៉កម៉ូតូបានបើករត់គេចបាត់ ។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print