ខេត្តពោធិ៍សាត់៖ យប់ថ្ងៃច័ន្ទ និងថ្ងៃអង្គារ៍ ១៥នាទី ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១,២ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិអង្រ្កង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
កម្លាំងកងររាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្រ្កាបក្បួនរថយន្តដឹកជញ្ជូនកូនឈើ ប្រភេទប្រឡៅមូលមុខកាត់អង្កត់ធំជាង២០សង់ទីម៉ែត្រ ចំនួន១១គ្រឿងដើម្បីបន្តនីតិវិធី។
ប្រភពព័ត៌មានពីកងកម្លាំងចុះប្រតិបត្តិការងារខាងលើបានឲ្យដឹងថា ការបង្រ្កាបក្បូនរថយន្ត ដឹកជញ្ជូនកូនឈើប្រឡៅមូលនេះ ធ្វើឡើងនៅយប់មុិញជាបន្តន្ទាប់ខណៈពួកគេកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវជាតិ ហើយកំពុងបន្តនីតិវិធីនៅឡើយ៕ ដោយ បឹុម ពិន
...