ម្ខាងបើកម៉ូតូលឿន និងម្ខាងទៀតបើករថយន្តឆ្លងកាត់ថ្នល់មិនមើលសព្វគ្រប់ បុករបួសធ្ងន់ម្នាក់នៅស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល ៖ មនុស្សម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅ ភ្នំពេញ បន្ទាប់ពីបើកម៉ូតូក្នុងល្បឿនលឿនបុកជាមួយរថយន្តបើកឆ្លងថ្នល់បត់ទៅខាងឆ្វេង ដៃ នៅត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ស្ថិតក្នុងភូមិ សំរោងក្អែរ៣ ឃុំសំរោងធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧ និង៣០នាទី ។

ជនរងគ្រោះដែលរងរបួសធ្ងន់ ឈ្មោះ ងិន សុភាព ភេទប្រុស អយុ៣២ឆ្នាំ ជនជាតិ ខ្មែរមាន មុខរបរកសិករ ទីលំនៅភូមិ សំរោងក្អែរ ឃុំ សំរោងធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល ។ បើកម៉ូតូម៉ាក HONDA DREAR 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ​1BA-៧៥៤៦ បើកក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង។

សាក្សីបានឲ្យដឹងថា ថ្ងៃកើតហេតុ ជនរងគ្រោះបានធ្វើដំណើរពីភ្នំពេញទៅអ្នកលឿង ពេល​មកដល់ចំណុចកើតហេតុខាងលើ បានបុករថយន្តមិនស្គាល់ម៉ាកដែលបើកក្នុងទិសដៅ​ផ្ទុយគ្នា ហើយបត់ឆ្លងកាត់ថ្នល់មកខាងឆ្វេង បណ្តាលអោយរងរបួសធ្ងន់អ្នកជិះម៉ូតូ រីឯម៉ូតូ ខូចខាតផ្នែកខាងមុខអស់ ។ ចំណែករថយន្តពេលប៉ះហើយបានបើករត់គេចបាត់ទៅ ។

តាមការសន្និដ្ឋានពីនគរបាលចរាចរបានឲ្យដឹងថា មូលហេតុគឺបណ្តាលមកពីអ្នកបើកបរ រថយន្តមិនបានពិនិត្យមើលគ្រប់ជ្រុងជ្រោយ មុនពេលបើកបត់ឆ្លងកាត់ផ្លូវថ្នល់ ។ រីឯអ្នក បើកម៉ូតូធ្វេសប្រហែស បើកលឿនមិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ ។

បន្ទាប់ពីវាស់វែងតាមជំនាញរួចមក ម៉ូតូរបស់ជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចយកមក​រក្សា​ទុកនៅប៉ុស្តិ៍នគរបាលសំរោងធំដើម្បីជំនាញបន្តនីតិវិធី ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print