ឆ្នាំថ្មីសួង សុខា​រ៉ា​នីត ជ​ម្រះប​ញ្ជីស្នេ​ហ៍ចា​ស់​ចេ​ញ

ចែករំលែក៖

ភ្នំពេញ ៖ តា​រាស​ម្តែ​ងសិ​ចស៊ី​ កញ្ញា សួង សុខា​រ៉ានី​ត បានប​ង្ហាញ​អារ​ម្មណ៍​ស្រស់​ស្រាយ​ខ្លាំងក្រោ​យចំ​ណង​ស្នេហ៍​ពោរ​ពេ​ញដោ​យស​ម្ពា​ធផ្លូ​វចិ​ត្តបា​ន​បញ្ចប់។ ឆ្នាំ​ថ្មី​មក​ដល់ភ្លាមតារាស្រីរូបនេះ ​ជ​ម្រះ​ចំណ​ង​ស្នេហ៍​បុ​រស​ជ​ន​ជាតិ​ចិ​នស​ប់​គ្រប់ ហើយបើកបេះដូងទទួលយកស្នេហ៍ថ្មី។

គេចាំបានថាកន្លងមក​ សួង សុខារ៉ា​នីត ​បាន​ភ្ជាប់​ចំណ​ងស្នេហ៍​ជា​មួយ​បុរ​ស​ជនជា​តិចិ​ន​ម្នាក់ ប៉ុន្តែ​នាង​បាន​ផ្តាច់​ចំ​ណង​​ស្នេ​ហ៍វិ​ញ​យ៉ាង​ឆាប់​រហ័ស​ក្រោយ​ពេ​លបុរ​ស​នោះពូ​កែ​រក​រឿ​ងប្រ​ច័​ណ្ឌច្រើ​នគ្រ​ប់​ពេ​លវេលារ​ហូ​តធ្វើ​ឲ្យ​នា​ងទ្រាំ​លែ​ងបាន។​

តារាស្រី​រូ​បនេះ​បញ្ជាក់​ថា ឲ្យទ្រាំ​ម្តេច​បាន​បើគ្រា​ន់តែ​ស្លៀ​កពា​ក់​ខើច​លើខើ​ច​ក្រោម​ប​ន្តិច​ក៏ប្រ​ចណ្ឌ ចេញទៅ​ថ​តដ​ល់​យប់​ជ្រៅប​ន្តិ​ចក៏​មិ​នបា​ន​ ឃើញរូប​ថត​ជាមួយ​អ្នកសិល្បៈប្រុសៗ​បន្តិ​ចមិន​បានគឺគ្រ​ប់រឿ​​ងដែ​លនា​ងពិ​បាក​នឹ​ងទ្រាំ​ទ្រ​បា​ន។ តារា​ស្រី​រូប​នេះ​បញ្ជា​ក់ថា​ ពេ​ល​នេះស្នេ​ហាមួ​យ​នេះគ្មា​ន​នៅស្លាកស្នា​ម​ដែល​ឲ្យ​នាង​អាឡោះអា​ល័យទៀត​ទេគឺ​បែ​កគ្នាអ​ស់​ប្រមា​ណជា​ងមួ​យខែ​មក​ហើយ​ហើយ​នាង​ក៏ធ្វើ​ចិត្ត​បាន​ដែរ។

នាង​ថាក្រោ​យបញ្ច​ប់ចំ​ណង​ស្នេហ៍​ខុស​ជា​តិសា​សន៍​នេះ គឺនា​ងអា​ចមា​នឱ​កាសថ​តភា​ពយ​ន្តច្រើ​នទាំ​ងភាព​យន្ត​ភាគ និង​ភាព​យន្ត​ខ្នាត​ធំដូ​ច​ជារឿ​ង”គ្រាប់បា​ល់អ​ង្រួន​ពិភ​ពគុន” និង​រឿង​”បិសា​ច​គួរ​ឲ្យស្រ​លា​ញ់”​ជាដើ​ម​។ នាងថា​ក​ន្លង​ម​កនា​ងសុ​ខ​ចិ​ត្តអ​ត់ទ្រាំ​និ​ងកា​រ​ប្រច័​ណ្ឌប​ន្តិច​ព្រោះ​តែច​ង់​ស្វែង​យ​ល់​ចិត្ត​​គ្នាឲ្យ​បា​នច្រើ​ននិ​ងមិ​ន​ចង់​ផ្លា​ស់​ប្តូរ​​ស្នេ​ហានាំ​​ឲ្យលេ​ចចេ​ញ​ការ​រិះ​គន់ ប៉ុ​ន្តែដ​ល់​កម្រិ​ត​មួ​យដែ​ល​នាង​ពិ​បា​ក​ទ្រាំគឺ​មា​ន​តែជ្រើ​ស​រើ​ស​ផ្លូវ​បែ​ក។

នា​ង​ទទួ​ល​ស្គាល់​ថា កា​របែ​ក​ស្នេហា​ពិ​ត​ជា​នាំ​​​ឲ្យ​មា​​​នកា​ររិះ​គ​ន់ពី​​មហាជ​ន ប៉ុន្តែ​ការ​ទ្រាំ​រ​បស់​ម​នុស្ស​មាន​ក​ម្រិត​ដូច​នេះមិ​នអា​ចរ​ង​ស​ម្ពាធធ្ង​ន់ធ្ង​រ​រហូ​តដល់​គ្រាំ​ចិ​ត្តនោះ​ដែ​រ។ អ្វីដែលនាងចង់បញ្ជាក់នៅពេលនេះគឺបេះដូងទទេស្អាត ហើយក៏ពិចារណាស្នេហ៍ថ្មីដែរប្រសិនបើមានអ្នកយល់ចិត្ត

តារា​ស្រី​និយ​មលេ​ង​សម្រ​ស់ដើ​ម​ទ្រូង​រូ​ប​នេះលើ​កឡើ​ងថា​ និងចា​ប់​ផ្តើម​ជី​វិត​ថ្មី​ជាមួ​យ​ជិវិ​ត​ដែ​លមា​ន​សេរី​ភា​ព និង​មិន​មា​នស​ម្ពាធ​ផ្លូ​វចិ​ត្ត​។នាង​ថាបើ​គេស្រ​លាញ់​យើ​ង​ពិត​គឺ​គេពិត​ជា​កែ​ប្រែដើ​ម្បី​យើង​ ដូច​នេះបើ​មា​នបុ​រស​ដែល​យ​ល់ចិ​ត្ត យល់ពី​កា​រងា​រ និង​ឲ្យ​តម្លៃ​ចំពោះ​អ្នក​សិ​ល្បៈគឺ​ពិ​តជា​ល្អ​ ហើយវាជាអ្វីដែលនាងចង់បានសម្រាប់ឆ្នាំថ្មីនេះ៕  វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print