Update ៖ សាក្សីថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅពោធិ៍សាត់ អ្នកស្លាប់និងរបួសកើនដល់១១នាក់ បង្កឡើងដោយអ្នកបើករថយន្តម៉ាកកូរ៉ូឡា

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យោងតាមរបាយការណ៍នគរបាលស្រុកក្រគរបានឲ្យដឹងថា អ្នកស្លាប់កើនដល់ចំនួន៦នាក់ហើយ​ខណៈបានស្លាប់ចំនួន ៤នាក់នៅនឹងកន្លែង និងចំនួន ៥នាក់ទៀតបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយដោយរថយន្តចំនួន ៣គ្រឿងបានបុកគ្នាពេញទំហឹង ដែលករណីនេះត្រូវបានគេសង្ស័យបង្កឡើងដោយអ្នកបើកបររថយន្តម៉ាក កូរ៉ូឡា ។

ប្រភពព័ត៌មានខាងលើបន្តថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ខាងលើបានកើតឡើងនៅវេលាម៉ោង៤ និង៤០​នាទី រសៀលថ្ងៃអង្គារ ១រោជ ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៩-១៦០ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពដដែលខាងលើបន្តទៀតថា ជនរងគ្រោះ(ស្លាប់)ទី១ ឈ្មោះ សុទ្ធ តារា ភេទប្រុស អាយុ…..ជនជាតិខ្មែរ រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានគេសង្ស័យជាអ្នកបើកបររថយន្តបង្កម៉ាក តូយូតាកូរ៉ូឡា ចង្កូតឆ្វេង ពណ៏ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2D 7437 ទី២ ឈ្មោះ ងឹម សុផា ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំស្វាយដូនកែវ ស្រុកបាកាន(ស្លាប់)ទី៣ ឈ្មោះ ពេជ ដាវ៉ាន់ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅខេត្តបាត់ដំបង(ស្លាប់)ទី៤ ឈ្មោះ ប៊ុន សុចារ៉ា ភេទស្រី អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ រស់នៅខេត្តបាត់ដំបង(ស្លាប់)ទី៥ ឈ្មោះ សោម សុវណ្ណនី ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្របៅជុំ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់(ស្លាប់) និងទី៦ ឈ្មោះ ញឹប ថាក់ ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទី៤ សង្កាត់បឹងកេងកង៣ ខណ្ឌចំកាមន រាជធានីភ្នំពេញ។ ចំណែកជនរងរបួសធ្ងន់ ទី១ ឈ្មោះ សុំ វណ្ណា ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅខេត្តកំពត ទី២ ឈ្មោះ ទុំចំរើន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅខេត្តកំពត ទី៣ ឈ្មោះ សុខ សុីវឡាង ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្លុង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ទី៤ ឈ្មោះ ប៉ា គីវង្ស ភេទប្រុស អាយុ ៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ និងទី៥ ឈ្មោះ UF LACKER GUNDULA ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិអាឡឺម៉ង់។

ប្រភពដដែលបញ្ជាក់បន្ថែមបន្តទៀតថា មុនដំបូងគេឃើញអ្នកបើកបររថយន្តម៉ាក កូរ៉ូឡា ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកជាមួយរថយន្តម៉ាក គា ចង្កូតឆ្វេង ពណ៏សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A 6165 ដែលកំពុងធ្វើចរាចរណ៍បញ្រ្ចាស់ទិសគ្នាបណ្ដាលឲ្យធ្លាក់ស្រែបុកដើមឈើផ្ទុះកញ្ចក់ចេញមនុស្សមកក្រៅ ចំណែករថយន្តក្រុងបានរេចង្កូវទៅខាងឆ្វេង បុករះជាមួយរថយន្តកុងតឺន័រម៉ាក ហុីយ៉ាន់ដាយ រួចធ្លាក់ចូលស្នាមភ្លោះ បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់បែបនេះតែម្ដង សាកសពបានប្រគល់ជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ ដោយឡែក៖ វត្ថុតាងរថយន្តមន្រ្តីជំនាញចរាចរណ៍ផ្លូវគោកយកទៅរក្សាទុកជាបណ្ណអាសន្ន៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print