វិភាគអន្តរជាតិ៖ ក្រុមហាម៉ាស់ អំពាវនាវឲ្យបង្កើតយុទ្ធសាស្ត្រប្រឆាំងសហរដ្ឋអាមេរិកនិងប្រទេសអីុស្រាអែល

ចែករំលែក៖

មេដឹកនាំក្រុមហាម៉ាស់នៅកាហ្សា លោក Ismail Haneya កាលពីថ្ងៃទី២ខែ មករាបានប្រកាសអំពាវនាវឲ្យភាគីទាំង អស់បង្កើតយុទ្ធសាស្ត្រ ថ្មីសម្រាប់ប្រឈមមុខជាមួយអាមេរិកនិងអុីស្រាអែល ដើម្បី កម្ចាត់ប្រទេសទាំង២ ជុំវិញករណីហ្ស៊េរុយ សាឡឹម។

នៅក្នុងសេចក្តីប្រកាសកន្លងមក មេដឹកនាំក្រុមហាម៉ាស់បានបញ្ជាក់ថា ស្របពេលដែលពលរដ្ឋប៉ាឡេស្ទីនក្រោកឈរប្រឆាំងនិង អីុស្រាអែល ដូច្នេះយើងចាំបាច់ត្រូវតែបង្កើតយុទ្ធសាស្ត្រថ្មីដោយមានកិច្ចសហប្រតិបត្តិការ រវាងជនជាតិប៉ាឡេស្ទីន អារ៉ាប់ នឹង ប្រទេសអ៊ិស្លាមផ្សេងទៀត ប្រឆាំងអាមេរិកនិងអីុស្រាអែល ក្រោយអាមេរិកប្រកាសទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារបស់អីុស្រាអែល។ ជាមួយគ្នានេះលោកក៏បានអំពាវនាវដល់ប្រទេស ដែលគាំទ្រប៉ាឡេស្ទីនរួមគ្នាប្រឆាំងអាមេរិក ។

មេដឹកនាំក្រុមហាម៉ាស់បានបញ្ជាក់ថា «យុទ្ធសាស្ត្រថ្មីនោះមានពីរចំណុច គឺទីមួយ ប្រកាសដកខ្លួនចេញពីដំណើរឆ្ពោះទៅរកកិច្ចពិភាក្សា ដើម្បីសន្តិភាព និងទីពីរ គឺ បញ្ចប់ទំនាក់ទំនង តែម្តង។

មេដឹកនាំក្រុមហាម៉ាស់ បញ្ជាក់ទៀតថា ប្រធានាធិបតីអាមេរិក ឬអីុស្រាអែល មិនអាចផ្លាស់ប្តូរទម្រង់នៅក្នុងតំបន់ហ្ស៊េរុយសាឡឹមនោះឡើយ ដោយសារតែតំបន់ នោះ មានលក្ខណៈ ទំនៀមទម្លាប់ វប្បធម៌ប្រពៃណីរបស់ជនជាតិប៉ាឡេស្ទីន។

កន្លងមកក្រុមហាម៉ាស់បានបើកការវាយប្រហារ ទៅលើប្រទេសអីុស្រាអែលពីតំបន់កាហ្សាហើយ អីុស្រាអែលក៏បាន បញ្ចេញយន្តហោះចម្បាំង វាយប្រហារសង សឹកទៅ ទីតាំងរបស់ក្រុម ហាម៉ាស់ វិញ។

កងកម្លាំងការពារជាតិ អុីស្រាអែល (IDF) បាននិយាយថា កងកម្លាំងអាកាស អុីស្រាអែល (IAF) បានវាយប្រហារតម្រង់គោលដៅទៅលើមូលដ្ឋាន យោធារបស់ ពួកហាម៉ាស់ នៅតំបន់ ហ្គាហ្សាស្ទ្រីប ដើម្បីឆ្លើយតបនឹងការបាញ់រ៉ុក្កែតពីតំបន់នេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមករា បាន ឲ្យដឹងថា IDF បាននិយាយនៅលើទំព័រ Twitter របស់ខ្លួនថា ដើម្បីឆ្លើយតបទៅ នឹងរ៉ុក្កែត ដែលបាន បាញ់ឆ្ពោះមកកាន់ អុីស្រាអែល កាលពីល្ងាចម្សិលមិញនេះ គឺយន្តហោះចម្បាំង របស់ទ័ព អាកាស អុីស្រាអែល បានបើកការវាយប្រហារ សំដៅទៅលើបរិវេណយោធាដែល ជាកម្ម សិទ្ធិរបស់អង្គការ ភេរវកម្ម ហាម៉ាស់ នៅ ភាគខាងត្បូងកាហ្សា។

កាលពីថ្ងៃចន្ទ IDF បាននិយាយថា គ្រាប់រ៉ុក្កែតមួយគ្រាប់ត្រូវបានគេបាញ់ចេញពីហ្គាហ្សាស្ទ្រីប ឆ្ពោះមកកាន់អុីស្រាអែល។ យោងតាម IDF បាននិយាយថា “គ្មានអ្នក រងរបួសត្រូវ បានគេរាយការណ៍ទេ” បន្ទាប់ ពីការបាញ់ផ្លោងនោះ។

សូមបញ្ជាក់ផងដែរថា ឧបទ្ទវហេតុនេះ គឺជាផ្នែកមួយ នៃការកើនឡើង នៃភាព តានតឹង រវាងអុីស្រាអែល នឹងប៉ាឡេស្ទីន ដែលបណ្តាលមកពីការសម្រេចចិត្តនាពេលថ្មីៗ នេះរបស់សហរដ្ឋអាមេរិកក្នុងការ ទទួលស្គាល់ទីក្រុង ហ្ស៊េរុយសាឡឹមថា ជារដ្ឋធានី នៃប្រទេសអុីស្រាអែល។

ដូចអ្វីដែលមេដឹកនាំក្រុមហាម៉ាស់បានលើកឡើង គឺត្រូវតែមានប្រទេសជាច្រើននៅក្នុងតំបន់ចូលរួមទើបអាចប្រឆាំងនឹង អាមេរិក អីុស្រាអែលបាន ហើយប្រទេសដែលមានឥទ្ធិពលបំផុតនៅតំបន់មជ្ឈិម បូព៌ា មិនមានប្រទេសណាក្រៅពីអីុរ៉ង់នោះឡើយ។ ប៉ុន្តែពេលនេះអីុរ៉ង់កំពុងតែជួបវិបត្តិ ដែលកើតឡើងនៅពេលនេះ ធ្វើឲ្យអីុរ៉ង់ មិនអាចងាកខ្លួនទៅជួយក្រុមរបស់ខ្លួន បានឡើយ។

កន្លងមកថ្មីៗអីុស្រាអែល បានចោទ អុីរ៉ង់ថា បានចាយលុយរាប់លានដុល្លារ ដើម្បីចិញ្ចឹមក្រុមអ៊ិស្លាមនៅដើមបូព៌ា ដែល កំពុងធ្វើសង្រ្គាមនៅស៊ីរី លីបង់ យេម៉ែន និងនៅអុីរ៉ាក់។ នេះបើតាមការលើកឡើង របស់នាយសេនាធិការអុីស្រាអែល កាលពី ថ្ងៃអង្គារ មុននោះ។ អុីស្រាអែលដែលជាសត្រូវតតាំងរបស់អុីរ៉ង់ បានចោទអុីរ៉ង់ ថា បានចំណាយលុយរាប់លានដុល្លារ ដើម្បី ចិញ្ចឹមធ្វើសង្រ្គាម បង្កអសន្តិសុខ នៅមជ្ឈិម បូព៌ា។

សម្រាប់នាយសេនាធិការកងទ័ពអុីស្រាអែល Gadi Eizenkot អុីរ៉ង់បានចំណាយលុយរាប់រយលានដុល្លារ ដើម្បី ឧបត្ថម្ភ ចិញ្ចឹម សម្ពន្ធមិត្តនិកាយសុីអុីត របស់ខ្លួន ដែលកំពុងជាប់ដៃធ្វើសង្រ្គាម នៅក្នុង ប្រទេសស៊ីរី យេម៉ែន អុីរ៉ាក់ លីបង់ ឬបារ៉ែន ជាដើម។ តាមប្រធានកងទ័ពអុីស្រាអែល អុីរ៉ង់បានចំណាយក្នុងមួយឆ្នាំៗ ពី៧០០ ទៅ ១ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់ក្រុមទាហានអេស្បូឡា របស់លីបង់ ដែលកំពុងប្រឡូកធ្វើសង្រ្គាមនៅស៊ីរី។ តាមមន្រ្តី​យោធាអុីស្រាអែល ចាប់តាំងពីឆ្នាំ ២០១២ មកអុីរ៉ង់ ដែលបានបញ្ជូនទីប្រឹក្សាយោ ធាជាង ២ពានាក់ ដើម្បីទៅប្រយុទ្ធជួយ កងទ័ព រដ្ឋាភិបាលរបស់លោកបាសា អាល់ អាសាដ បានចំណាយលុយរាប់ ពាន់លានដុល្លារធ្វើសង្រ្គាមនៅស៊ីរី។

លោក Gadi Eizenkot ដែលមាននាទីផងដែរជាទីប្រឹក្សាយោធាពិសេសរបស់លោកនាយករដ្ឋមន្រ្តីអុីស្រាអែល បាន បន្ថែមដែរថា ក្រៅតែពីឧបត្ថម្ភក្រុមអេស្បូ ឡា និងចំណាយយោធាសន្ធឹកសន្ធាប់សម្រាប់ធ្វើសង្រ្គាមនៅស៊ីរី នៅអុីរ៉ាក់ និងនៅ​យេម៉ែន អុីរ៉ង់បានបង្កើនផងដែរ នូវកញ្ចប់ ជំនួយយោធា សម្រាប់ក្រុមហាម៉ាស់ប៉ាឡេ ស្ទីន និងក្រុមអ៊ិស្លាមជីហាដ ដែលតែងតែបាញ់មីស៊ីលចេញពីតំបន់ហ្កាហ្សា សំដៅ វាយប្រហារទឹកដីអុីស្រាអែល។ តាមនាយ សេនាធិការអុីស្រាអែល ជំនួយថវិកាប្រចាំ ឆ្នាំ របស់អុីរ៉ង់សម្រាប់ ក្រុមអ៊ិស្លាមជីហាដ និងហាម៉ាស់ប៉ាឡេស្ទីន បានកើនឡើងពី ៧០ទៅ ១០០លានដុល្លារ។

ប្រធានកងទ័ពអុីស្រាអែលមិនបាន បញ្ជាក់លម្អិតថា តើលោកបានតួលេខខាងលើមកពីខាងណានោះទេ។ ប៉ុន្តែជាទូទៅ អុីស្រាអែលប្រមូលបានព័ត៌មានកន្លងមកទាក់ទងនឹងជំនួយរបស់អុីរ៉ង់ តាមរយៈ ភ្នាក់ងារសម្ងាត់របស់អុីស្រាអែល។

ការលើកឡើងរបស់នាយសេនាធិការកងទ័ពអុីស្រាអែល កើតឡើងចំពេល ដែលបាតុកម្ម ប្រឆាំងរដ្ឋាភិបាល កំពុងផ្ទុះឆេះជាច្រើនកន្លែងនៅក្នុងប្រទេសអុីរ៉ង់។ បាតុករអុីរ៉ង់ចុះថ្នល់ ធ្វើបាតុកម្ម ដើម្បី បញ្ចេញកំហឹងប្រឆាំងនឹងទំនិញឡើងថ្លៃ និងបរិហារអសមត្ថភាពរបស់រដ្ឋាភិបាល អុីរ៉ង់ ក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ច។ នៅក្នុងពាក្យស្រែកតវ៉ារបស់បាតុករអុីរ៉ង់ គេបានឮផងដែរ ពាក្យទាមទារឲ្យរដ្ឋាភិ បាលអុីរ៉ង់ ឈប់ចំណាយលុយ ដើម្បីធ្វើ សង្រ្គាម នៅបរទេស និងត្រូវបង្វិលលុយ ទាំងនោះ មកអភិវឌ្ឍសេដ្ឋកិច្ចរបស់អុីរ៉ង់វិញ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print