ប៉ាគីស្ថានប្រកាសមិនត្រូវការជំនួយពីអាមេរិកឡើយ

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Khawaja Asif បានប្រកាសច្រានចោល ការចោទប្រកាន់របស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ថាប្រទេសប៉ាគីស្ថានជា កន្លែង ការពារក្រុមភេរវកម្ម។

ឆ្លើយតបនឹងការចោទប្រកាន់ខាងលើ រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានលោក Khurram Dastgir Khan បានបញ្ជាក់ដែរថា អាមេរិក បានប្រើប្រាស់ទីតាំងយោធា ហេដ្ឋារចនាសម្ព័ន្ធបណ្តាញទំនាក់ទំនង និងចារកិច្ច ក្នុងប្រទេសប៉ាគីស្ថានរយៈ ពេល១៦ឆ្នាំ ដោយមិនយកប្រាក់ឡើយ ប៉ុន្តែអ្វីដែលប៉ាគីស្ថានទទូលបាន មកវិញគឺ ជាការ រិះគន់ និងមន្ទិលសង្ស័យទៅវិញ។

ក្នុងពេលជាមួយគ្នានេះ គណៈកម្មា ការសន្តិសុខជាតិ អាមេរិក កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៨បានប្រកាសថា សេត វិមាន បានផ្អាកផ្តល់ជំនួយជាទឹកប្រាក់២៥៥លានដុល្លារដល់ប៉ាគីស្ថាននាពេលនេះ ដោយអាមេរិក ចាំមើលកម្រិតនៃកិច្ចសហប្រតិបត្តិការរបស់ប៉ាគីស្ថានមានកម្រិតណា ។

នៅដើមឆ្នាំ២០១៨ ប្រធានាធិបតីត្រាំ បានសរសេរនៅលើបណ្តាញ Twitter របស់ ខ្លួនថា«អាមេរិកបានផ្តល់ជំនួយដល់ប៉ាគីស្ថានគិតជាទឹកប្រាក់មានរហូតដល់ទៅ៣៣ពាន់លានដុល្លារ ក្នុងរយៈពេល១៥ឆ្នាំ កន្លងមក ប៉ុន្តែអ្វីដែលអាមេរិកទទួលបានពីប៉ាគីស្ថាននោះ គឺជាការកុហកបោកប្រាស់ តែប៉ុណ្ណោះ។ ពួកគេចាត់ទុកមេដឹកនាំ អាមេរិកជាមនុស្សល្ងង់។ ប៉ាគីស្ថានបាន ផ្តល់កន្លែងលាក់ខ្លួនប្រកបដោយសុវត្ថិភាព ដល់ក្រុមភេរវកម្ម ដែលអាមេរិកស្វែងរកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។

បើទោះបីមិនបានបញ្ជាក់ឲ្យច្បាស់ថា អាមេរិកនឹងផ្អាកជំនួយ ផ្នែកណាពាក់ព័ន្ធការចោទប្រកាន់ខាងលើ ប៉ុន្តេអាមេរិកនឹង ផ្អាកផ្តល់ប្រាក់ជំនួយ២៥៥លានដុល្លារដែលទើបតែពន្យារផ្តល់ឲ្យប៉ាគីស្ថាន។ចំពោះការចោទប្រកាន់ខាងលើ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក Khawaja Asif បាន បញ្ជាក់ថា រដ្ឋាភិបាលប៉ាគីស្ថានបានត្រៀម នូវចម្លើយពិត «ធ្វើឲ្យពិភពលោកទាំងមូលដឹងការណ៍ពិតពីអាមេរិក»។ក្រសួងការ បរទេសប៉ាគីស្ថានក៏បានកោះហៅមន្ត្រី ស្ថានទូតអាមេរិក ទៅសាកសួរផងដែរ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shahid Khaqan Abbasi បានកោះប្រជុំគណៈ រដ្ឋមន្ត្រី និងក្រុមសន្តិសុខជាតិ ដើម្បីពិភាក្សាការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ អគ្គរដ្ឋទូតអាមេរិក ក៏ត្រូវបានកោះហៅដើម្បីប្រឆាំងពីសកម្មភាព ទាំងនោះដែរ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print