ភ្នំពេញ៖ ដោយមើលឃើញពីសុខទុក្ខរបស់កម្មករ កម្មការនី មួយរយៈពេលកន្លងមកនេះគេសម្លឹងឃើញសកម្មភាពរបស់ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានលេខាធិការដ្ឋានដោះស្រាយបញ្ហាកូដកម្ម និង បាតុកម្ម តាមមុខសញ្ញា តែងតែដឹកនាំប្រជុំសម្របសម្រួល និង ដោះស្រាយករណីកូដកម្ម បាតុកម្ម នៅតាមបណ្ដាលរោងចក្រចំនួនក្នុងទឹកដីខណ្ឌមានជ័យ ហើយសកម្មភាពនេះ ត្រូវបានបងប្អូនកម្មករ កម្មការនី មានការសប្បាយរីករាយនឹងទទួលយកនូវអ្វីដែរ លោកចុះទៅធ្វើការដោះស្រាយរាល់បញ្ហានីមួយៗ ប្រកបដោយសន្តិវិធី និង ភាពស្និតស្នាលបំផុត ។
ជាក់ស្តែងនៅរសៀលម៉ោង ២និង៣០នាទី ថ្ងៃព្រហស្បតិ៍ ៣ រោច ខែ បុស្ស ឆ្នាំ រកា នព្វសក័ ព.ស ២៥៦១ ត្រូវ និង ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៨ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានលេខាធិការដ្ឋានដោះស្រាយបញ្ហាកូដកម្ម និង បាតុកម្ម តាមមុខសញ្ញា បាន ដឹកនាំប្រជុំសម្របសម្រួល និង ដោះស្រាយ ករណីកូដកម្ម បាតុកម្ម នៅរោងចក្រកាត់ដេរសំម្លៀកបំពាក់ បី ណូ អឹម ភែរឹស (ខេមបូឌា) ខូអិលធីឌី ដែលមានអាស័យដ្ឋាន ស្ថិតនៅក្រុមទី ៦ ភូមិដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានកម្មករចូលរួមធ្វើកូដកម្ម ចំនួន ១៥០នាក់ លើចំនួនសរុប ៥៦០នាក់ ធ្វើកូដកម្មនៅមុខរោងចក្រ ដោយសារថៅកែរត់ចោលមិនព្រមបើកប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករ ។
ក្នុងការចុះដោះស្រាយបញ្ហានេះដែរ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ; លោក ជ័យ សុវណ្ណ អនុប្រធានការិយាល័យ អ.គ.ក.ប ក្រសួងការងារ ;លោក ស៊ីថា នីរក្ស មន្រ្តីការិយាល័យ អ.គ.ក.ប ក្រសួងការងារ ; លោក ហៀង ប៊ុនហាន សន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ ; លោក ខេង គឹម សាន្ត ប្រធានការិយាល័យ សាលាខណ្ឌមានជ័យ ; លោក យិន សុខនាង គណនេយ្យរោងចក្រ លោក ឈាង ថៃ អ្នកបកប្រែ រោងចក្រ លោក ថាន តេក ហេង រដ្ឋបាល រោងច្រក ; លោក ប្រាក់ សុជាតិ ប៉ូលីសប៉ុស្តិ៍ស្ទឹងមានជ័យទី ៣ ;លោក អន សុភក្រ្ត័ សហជីព ស ស យ ខ ;លោក យាន់ ស៊ីថា សហជីព កម្មករ និយោជិក រួមទាំងបងប្អូនតំណាងកម្មករ កម្មការនី ចំនួន ៣០នាក់ ។
ក្រោយពីបានប្រជុំពិភាក្សា និង ផ្លាស់ប្តូរយោបល់យ៉ាងផុសផុលរួចមក អង្គប្រជុំទាំងមូល បានឯកភាពគ្នា មានដូចខាងក្រោម ៖
១, ប្រសិនបើនាយកក្រុមហ៊ុន រត់ចោលពិតប្រាកដមែនតំរូវឲ្យរដ្ឋបាល ឬក៏តំណាងរោងចក្រ ត្រូវបញ្ជាក់លិខិតអះអាងជូនកម្មករឲ្យដឹងច្បាស់ជាមុន ។
២, ត្រូវបង្កើតគណះគម្មាការដែល មានសមាសភាពពាក់ពន្ធ័ទាំងអស់ដើម្បីចូលរួមរាប់សំភារះខាងក្នុងរោងចក្រ ។
៣, តំរូវរៀបចំឈ្មោះអ្នកចូលរួមដេញថ្លៃសំភារះ ។
៤, ភាគីកម្មករ និង សហជីព មិនអាចលក់សំភារះខាងក្នុងរោងចក្របានទេលុះត្រាមានការចូលរួមពីតំណាងក្រសួងការងារ និង អាជ្ញាធរដែនដី ។
ក្នុងអង្គប្រជុំនោះដែរបានបញ្ចប់នៅវេលាម៉ោង ៤ល្ងាចនាថ្ងៃខែឆ្នាំដដែល ហើយលោកអភិបាលរង ក៏បានធ្វើការណែនាំដល់បងប្អូនកម្មករ កម្មការនី គោរពច្បាប់ រក្សាសណ្តាប់ធ្នាប់សារធារណះ ជៀសវៀងការធ្វើអំពើអ្វីដែលនាំឲ្យបាត់បង់ផលប្រយោជន៌របស់បងប្អូន និង ធ្វើការដោះស្រាយដោយសន្តិវិធី ៕ស តារា