ខេត្តមណ្ឌលគិរី ៖ ករណីកាប់បំផ្លាញឈើលក្ខណៈទ្រង់ទ្ រាយធំដោយជនជាតិវៀតណាមនៅតំបន់អូ រហ៊ុច ស្ថិតក្នុងស្រុកកែវសីមា ព្រំប្រទល់ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានបង្ក្រាបដោយកម្លាំងកងរា ជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថខេត្ តត្បូងឃ្មុំ និងខេត្តក្រចេះ ក្រោមបញ្ជាដោយនាយឧត្តមសេនីយ៍អគ្ គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃ ប្រទេស ដោយដឹកនាំចុះប្រតិបត្តិការផ្ទា ល់ពីលោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ, លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ ទៃប្រទេស ទទួលបន្ទុកព័ត៌មាន សន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសព្ រៃឈើ ។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងតាំងពីម៉ោង៥ព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងបទល្មើសជាក់ស្តែងពីសកម្មភា ពអារ ផ្តួលរំលំ ដឹកជញ្ជូនឆ្លងទៅប្រទេសវៀតណាមតា មច្រកតំបន់អូរហ៊ុច មានទាំងការឈូសឆាយធ្វើផ្លូវសម្រា ប់ជាមធ្យោបាយឈ្មួញវៀតណាមដឹកឆ្ លងទៅតាមអូរយ៉ាងរលូន បែបជាអំពើពុករលួយ កើតឡើងជាលក្ខណៈប្រព័ន្ធនៅតំបន់ នោះ។
សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀ តណាម៨រូប និងចាប់យកវត្ថុតាងមានរថយន្តបាកុ ង រថយន្តកែច្នៃចំនួន៨គ្រឿង ជាមួយនឹងឈើមូលជាង១០០កំណាត់ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំ បូងខេត្តមណ្ឌលគិរី។ ក្រោយមកក៏បានប្តូរសមត្ថកិច្ចតុ លាការពីសាលាដំបូងខេត្តមណ្ឌលគិរី មកសាលាដំបូងរាជធានីភ្នំពេញ។ យ៉ាងតិចមានមន្ត្រី ថ្នាក់ដឹកនាំទាំងស៊ីវិល និងសមត្ថកិច្ច តុលាការជិត៤០នាក់ បានពាក់ព័ន្ធនឹងបទល្មើសកាប់បំផ្ លាញព្រៃឈើនៅតំបន់អូរហ៊ុច ដោយអំពើពុករលួយ ក្នុងបទផ្សំគំនិត ស្ថិតក្រោមការបញ្ជានេះជាដើម ។
បើទោះបីបច្ចុប្បន្នសំណុំរឿងមួ យនេះ ត្រូវបានដកតួនាទីថ្នាក់ដឹកនាំ សមត្ថកិច្ច មន្ត្រីរាជការ និងជំនាញមួយចំនួនក៏ដោយ ប៉ុន្តែថ្មីៗនេះ បែរជាលេចឮផងដែរថា លោក គង់ វីរៈ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកោះ ញែក បានពាក់ព័ន្ធនឹងសំណុំរឿងកាប់បំ ផ្លាញព្រៃឈើនៅតំបន់អូរហ៊ុចនេះ ថែមទាំងល្បីតៗគ្នាថា លោកគង់ វីរៈ មិនត្រឹមតែស្លន់ស្លោក្នុងសំណុំ រឿងនេះប៉ុណ្ណោះទេ គាត់ថែមទាំងប្រើអំណាច តួនាទី ខ្ចីបុលលុយក្រុមឈ្មួញឈើដើម្បី រត់ការបញ្ចៀសឲ្យផុតពីការទទួលខុ សត្រូវនៃបទល្មើសនេះ។
ទន្ទឹមនឹងលោកគង់ វីរៈ ជាប់ពាក់ព័ន្ធនឹងបទល្មើសនេះ ត្រូវបានមន្ត្រីសាលាដំបូងខេត្ តបង្ហើបថា អាចជាការកោះហៅណាមួយពីតំណាងអយ្ យការសាលាដំបូងរាជធានីភ្នំពេញ ខណៈរឿងនេះ គឺជាកម្មវត្ថុដ៏ធំធេងបំផុតរបស់ គណៈកម្មា ធិការជាតិបង្ក្រាបធនធា នធម្មជាតិយកចិត្តទុកដាក់ និងតាមដានអំពីដំណើរការនីតិវិធី របស់សាលាដំបូងរាជធានីភ្នំពេញ។
ពាក់ព័ន្ធករណីនេះ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ លោកគង់ វីរៈ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកោះ ញែកបានប្រាប់ នគរដ្រេហ្គន តាមទូរស័ព្ទយ៉ាងដូច្នេះថា និយាយរួមខ្ញុំមិនបានពាក់ព័ន្ធក្ នុងរឿងកាប់បំផ្លាញព្រៃឈើនៅតំបន់ អូរហ៊ុចនោះទេ ការលេចឮថាខ្ញុំខ្ចីលុយឈ្មួញឈើដើ ម្បីរត់ការនោះ កាន់តែមិនអាចកើតមាន។ លោក គង់ វីរៈ បន្តថា ខ្ញុំក៏ឆ្ងល់ក្នុងរឿងនេះដែរ ។ ដោយឡែក ពាក់ព័ន្ធករណីរាប់ក្បាលឡានឈើ យកប្រាក់នៅស្រុកកោះញែក តាមពិតមិនមែនខ្ញុំទេ ពីព្រោះតំបន់នោះ ឈើភាគច្រើនកើតមានបទល្មើសនៅតំបន់ អភិរក្ស ដូច្នេះ សុទ្ធតែស្ថិតក្រោមការគ្រប់គ្ រងខាងបរិស្ថានទាំងអស់។ ចំពោះខ្ញុំវិញ សល់តិចតួចណាស់ សើច រួចក៏បិទទូរស័ព្ទ។
បន្ទាប់ពីលោកគង់ វីរៈ ល្បីថា ខ្ចីបុលលុយឈ្មួញដើម្បីរត់ការក្ នុងសំណុំរឿងនៅតំបន់អូរហ៊ុច ខណៈគាត់កន្លងទៅជានាយផ្នែករដ្ឋបា លព្រៃឈើស្រុកអូររាំង ត្រូវបានគេទម្លាយថា ទទួលនូវប្រាក់សំណូកយ៉ាងច្រើនពី ក្រុមអ្នករត់ការ ក៏ដូចជាឈ្មួញវៀតណាម ករណីមានសកម្មភាពកាប់បំផ្លាញឈើទ្ រង់ទ្រាយធំនៅតំបន់អូរហ៊ុចដឹកជញ្ ជូនឆ្លងទៅប្រទេសវៀតណាមនោះ។
ដោយឡែកលោកប៊ូ ប៊ុនឈាត អធិការនគរបាលស្រុកអូររាំងក៏បា នជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ ប៉ុន្តែលោកអធិការមានយីអ៊ុនខ្ពស់ មិនបានឃើញឈ្មោះក្នុងបទល្មើសនេះ ទៅវិញ។ អ្នកខេត្តមណ្ឌលគិរីបាននិយាយដោ យពាក្យចំអកថា សំណាងដែរ ស៊ីចង់បែកពោះ ចុងក្រោយរួចផុតពីសំណុំរឿងនៅតំ បន់អូរហ៊ុច។
ករណីនេះចាត់ទុកថា លោកអធិការ សាងបុណ្យជាតិមុនបានល្អ ប៉ុន្តែករណីជាក់ស្តែង ការប្រព្រឹត្តនៅជាតិនេះ មិនអាចទទួលសម្រាប់ជាតិក្រោយបា នទេ ព្រោះថា អ្នកសាងបុណ្យ ទទួលបាននូវកុសល អ្នកសាងអំពើបាប ពុករលួយទទួលបាននូវអកុសល ទោសទណ្ឌនៃអំពើប្រព្រឹត្តទៅតាមផ្ លូវច្បាប់ ខណៈប្រទេសជាតិគ្រប់គ្រងដោយច្បា ប់។ ផ្ទុយទៅវិញ បើគាត់កសាងដោយខ្យល់ ប្រាកដជាទទួលបានមកវិញនូវព្យុះ សង្ឃរាមិនខាន។
ថ្មីៗនេះ មន្ត្រីនគរបាលក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋា ន កំពុងតាមប្រមាញ់មើលអំពីសកម្មភា ពរបស់លោកអធិការស្រុកអូររាំង ដែលគាត់មមាញឹកបំផុតបើកឡានចុះឡើង ដោយមិនខ្លាចក្នុងការចំណាយសាំង ប៉ុន្តែមិនមែនយកចិត្តទុកដាក់បង្ ក្រាបបទល្មើស ការពារសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងតាមគោលនយោ បាយភូមិ ឃុំមានសុវត្ថិភាពប៉ុណ្ណោះទេ ។ ធាតុពិតសកម្មភាពលោកអធិការស្រុ កអូររាំងធ្វើនេះ គ្រាន់តែបង្អាក់ បង្ហាញពីរូបភាពរបស់ខ្លួន គំរាមកំហែងទៅលើក្រុមឈ្មួញដឹកជញ្ ជូនឈើតែប៉ុណ្ណោះ ដើម្បីមានការចរចាដំឡើងថ្លៃក្បាលឡាន ប្រចាំខែ ។ ចំពោះករណីបង្ក្រាបគ្មានទេ ចំពោះឆន្ទៈលោកអធិការស្រុកអូររាំ ង ។
ពាក់ព័ន្ធករណីនេះ នគរដ្រេហ្គន មិនអាចទាក់ទងបានទេសុំកា របំភ្លឺពីលោកអធិការនៅព្រឹកថ្ងៃ សៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ដោយគ្មានលេខទូរស័ព្ទ៕ សុខ ខេមរា