ភ្នំពេញ ៖ នៅព្រឹកថ្ងៃ អាទិត្យ ៧រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួមជាអធិបតីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា លើកទី៣៩ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៨) នៅមជ្ឈមណ្ឌលកោះពេជ្រ ជាមួយថ្នាក់ដឹកនាំ និងមហាជនប្រមាណជាង៤ម៉ឺននាក់។
៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ៧ មករា ១៩៧៩ បានបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ (Live)នៅម៉ោង ៧:០០នាទីព្រឹក ពីមជ្ឍមណ្ឌលកោះពេជ្រ៕