ខាត់ សុឃីម ទទួលយកការសុំទោសពីបុរសដែលមាក់ងាយនាងនិងឪពុក

ចែករំលែក៖

ភ្នំពេញ៖ ក្រោយលេចចេញប្រតិកម្មពីតារាពហុជំនាញ ខាត់ សុឃីមរឿងគេមាក់មាក់ងាយឪពុកនៅពេលនេះបុរសនោះបានចេញមុខសុំទោសនាងជាផ្លូវការតាមការស្នើហើយ។ ជាមួយគ្នានេះអ្នកនាងខាត់ សុឃីមក៏ទទួលយកការសុំទោសនេះផងដែរ។

​ខាត់ សុឃីមបានស្នើឲ្យបុរសប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ”ជោតិ ជាំក្សាន្ត”នោះសុំទោសឪពុកនាងជាការលុបលាងកំហុស បន្ទាប់ពីបុរសនោះបានចូលទៅ Comment ដោយសម្តីមិនពិរោះត្រចៀកថា «តាច្បាស់ជាស្លាប់លើបង្គងហើយតា កុំខំពេកមួយយប់តែមួយបានហើយ…» ក្រោយនាងបានបង្ហោះរូបថតជាមួយឪពុក។ ​អ្នកនាងបានអះអាងថា បើមិនស្គាល់មុខឪពុករបស់នាង ក៏មិនគួរនឹងមាក់ងាយដោយពាក្យសម្ដីទាំងនោះដែរ ដោយសារតែអ្នកនាង គឺជាតារាដែលបានបើកចំហររឿងរ៉ាវស្នេហា ដែលមិនគួរច្រលំទៅកើត។

ទោះជាយ៉ាងណាក្រោយការចេញផ្សាយរបស់គេហទំព័ររបស់សារព័ត៌មាននគរវត្ត បុរសឈ្មោះ”ជោតិ ជាំក្សាន្ត” បានចេញមុខសុំទោសអ្នកនាងខាត់ សុឃីម និងឪពុក។ បុរសនោះលើកឡើងថា “ខ្ញុំសុំទោសរាល់កំហុសដែលច្រឡំលោកតា(លាវខាត់) តែមនុស្សគ្រប់រូបតែងមានខុសនិងត្រូវជានិច្ចតែសម្រាប់មនុស្សដឹងខុសសូមលោកតាទទួលយកផងចុះ”។

សានេះបានធ្វើឲ្យអ្នកនាងខាត់ សុឃីមបានរំសាយចិត្តនិងបានអរគុណត្រឡប់ទៅបុរសខាងលើនោះវិញដែលបានចេញមុខសុំទោសនាងជាផ្លូវការ។ មានអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើនបានកោតសរសើរពីទឹកចិត្តរបស់តារាស្រីរូបនេះដែលអត់ឱនចំពោះបុរសខាងលើ ហើយក៏មានអ្នកលេងមួយចំនួនបានស្នើឲ្យបណ្តាអ្នកលេងបណ្តាញសង្គមទាំងអស់គួរចេះប្រុងប្រយ័ត្ន និងគួរចេះប្រើប្រាស់ភាសាឲ្យបានសមរម្យថ្លៃថ្នូរជាជាងការប្រើប្រាស់ពាក្យពេជន៍មិនគួរគប្បី ពិសេសពាក្យជេប្រមាថគ្នាទៅវិញទៅមក៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print