សង្ស័យផ្ទុះកំប៉ុងហ្គាសបង្កជាអគ្គិភ័យ់ឆេះផ្ទះមួយខ្នងខណៈម្ចាស់ផ្ទះដេកឈឺពោះគ្រប់ខែ

ចែករំលែក៖

ប៉ោយប៉ែត៖ ផ្ទះមួយខ្នងធ្វើពីឈើប្រក់ស័ង្កសីត្រូវបានអគ្គីភ័យឆាបឆេះស្ទើរតែទាំងស្រុង ខណៈដែលម្ចាស់ផ្ទះកំពុងឈឺពោះសម្រាលកូន។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអង្គារ៨រោចខែបុស្សឆ្នាំរកានព្វស័ក ព.ស២៥៦១កាលពី វេលាម៉ោងជាង១០ព្រឹកថ្ងៃទី៩ខែមករាឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះមានទទឹង៤ម៉ែត្រ បណ្ដោយ៨ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី។បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា:ម្ចាស់ផ្ទះមានឈ្មោះយាយ វី អាយុ៥៥ឆ្នាំ ជាស្ត្រីមេម៉ាយ ហើយនៅក្នុងផ្ទះមានកូន កូនប្រសារនិងចៅផងដែរ។

កូនប្រសារមានឈ្មោះម៉ី អាយុ៣២ឆ្នាំជាកូនកំព្រា មុខរបរជាអ្នកទូលនំប័ងលក់ មានកូនចំនួន៣នាក់ទាំងក្នុងផ្ទៃដែលកុំពុងឈឺពោះគ្រប់ខែ។ចំណែកស្វាមីមានឈ្មោះម៉ៅអាយុជាង៣០ឆ្នាំជាកម្មករអូសរទេះ។បើតាមប្រភពព័ត៌មានពីស្ត្រីឈ្មោះ ម៉ី ដែលជាកូនប្រសារម្ចាស់ផ្ទះបានឲ្យដឹងថា:នៅមុនពេលកើតហេតុ ខណ:ដែលកំពុងដេកឈឺពោះគ្រប់ខែក្នុងផ្ទះក៏ស្រាប់តែមានភ្លើងបានឆាបឆេះដោយមិនដឹងពីមូលហេតុ។

បើតាមប្រភពពីអ្នកជិតខាងបានឱ្យដឹងថាការឆាបឆេះអាចបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាសពីព្រោះនៅមុនពេលកើតហេតុ គេបានឃើញម្ចាស់ផ្ទះបានកំដៅម្ហូបទុកចោលទើបបណ្ដាលឲ្យឆាបឆេះបែបនេះតែម្ដង។ភ្លាមនោះប្រជាពលរដ្ឋជាច្រើននាក់ដែលរសនៅជុំវិញកន្លែងកើតហេតុបានធ្វើការជួយបាញ់ទឹកពន្លត់រហូតទាល់តែរលត់ទាំងស្រុងមិនបណ្ដាលឱ្យខូចខាតនិងឆេះរាលដាលដល់ផ្ទះអ្នកដទៃឡើយ។

សូមបញ្ជាក់ដែលថា:នៅក្នងហេតុភ្លាមគេសង្កេតឃើញមានកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែតបានចុះជួយអន្តរាគមន៍និងធ្វើកំណត់ហេតផងដែរ។

ក្រោយពីកើតហេតុប្រមាណ២ម៉ោងពោលគឺវេលាម៉ោងប្រមាណ១រសៀលនេះស្ត្រីឈ្មោះម៉ីដែលឈឺពោះក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះនោះត្រូវបានប្រជាពលរដ្ឋcallប្រាប់ថា:កុំពុងឈឺពោះសំរាលកូននៅឯមន្ទីរពេទ្យក្រោយពីការឆាប់ឆេះផ្ទះអ្នកស្រុកបញ្ជូនទៅមន្ទីរពេទ្យ។

គួរបញ្ជាក់ដែរថា:ជនរងគ្រោះខាងលើមានការខ្វះខាតជាខ្លាំង គ្មានថវិកាក្នុងការសម្រាលកូននោះទេ ហើយគាត់បានសំណូមពរដល់សម្បុរសជន ក៏ដូចជាថ្នាក់ដឹកនាំមេត្តាជួយដល់ពួកគាត់ផង ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print