មន្រ្តីជាន់ខ្ពស់នៃកម្ពុជាអះអាងថា គុណភាពផ្លូវថ្នល់អាចប្រើប្រាស់បានយូរជាងមុន ប៉ុន្តែថវិកាក៏ត្រូវចំណាយខ្ពស់តាមនឹងដែរ

ចែករំលែក៖

ភ្នំពេញ ៖ ខណៈដែលកន្លងមកធ្លាប់មានពាក្យលើកឡើងថា ផ្លូវថ្នល់នៅកម្ពុជាគឺធ្វើជាប់រហូត (ធ្វើមុខខូច ក្រោយ ធ្វើក្រោយខូចមុខ) ត្រូវបានរដ្ឋមន្រ្តីនៃក្រសួងសាធារណការនិងដឹកជញ្ជូន បញ្ជាក់ថា ចាប់ពីពេលនេះ តទៅស្ថានភាពផ្លូវថ្នល់ប្រើប្រាស់ នឹងមានគុណភាពល្អប្រសើរជាងមុន ប៉ុន្តែថវិកាដែលត្រូវចំណាយក៏ខ្ពស់ ទៅតាមនឹងផងដែរ។

នៅក្រោយបញ្ចប់ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិ លេខ៥ (ព្រែកក្តាម-ប៉ោយប៉ែត) ដែលជាគម្រោងឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា ចាយកា (JICA) នៅព្រឹកថ្ងៃទី១០ មករា ឆ្នាំ២០១៨នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ប្រាប់ អ្នកសារព័តមានថា ពេលកន្លងមកគុណភាពផ្លូវថ្នល់អាចប្រើប្រាស់បានតែ០៥ឆ្នាំប៉ុណ្ណោះ ដោយសារថវិកា មានតិចតួចហើយកំរាស់ផ្លូវស្តើង។ ប៉ុន្តែឥឡូវនេះ ថវិកាមានច្រើនគឺត្រូវធ្វើឲ្យបានក្រាស់រឹងមាំជាងមុន ដែល អាចប្រើប្រាស់បានប្រមាណពី ១០ទៅ១២ឆ្នាំ។

យោងតាមសេចក្តីប្រព័តមានរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនបញ្ជាក់ថា គម្រោងធ្វើឲ្យ ប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ព្រែកក្តាមរហូតដល់ប៉ោយប៉ែត មានប្រវែងសរុប៣៦៦គីឡូម៉ែត្រ ត្រូវបានបែងចែកជាបីកំណាត់ រួមមាន៖ ១.កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ២.កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) និងទី៣.កំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល និងបញ្ចប់ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print