ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវេលាម៉ោង១៥៖០០នាទី ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ដ្រីថៃ លោក ប្រាយុទ្ធ ចាន់អូឆា នៅវិមានសន្ដិភាព មុនពេលកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២។
សូមបញ្ជាក់ថា សម្រាប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នឹងចាប់ផ្តើមឡើងនៅវិមានសន្តិភាព នៅវេលាម៉ោង១៦៖០០រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះដោយសម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាន។ កិច្ចប្រជុំនេះ ក៏នឹងមានការអញ្ជើញចូលរួមពី លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ លោក មិន ស្វេ អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ និង លោក ង្វៀង សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម៕
...