ជោគវាសនា ប៉ូលិសស័ក្តិ៤ ដែលធាក់នគរបាលចរាចរណ៍ នឹងត្រូវតុលាការសម្រេចនៅថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីតុលាការ ថ្លែងថា នៅថ្ងៃទី១១ ខែមករា នេះ លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងសម្រេចករណីប៉ូលិសស័ក្តិដែលធាក់នគរបាលចរាចរណ៍ ។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ​ធ្លាប់បានបញ្ជាក់ថា សម្រាប់មន្ត្រីនគរបាលដែលប្រើអំពើហិង្សារូបនេះ យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន គឺដាច់ខាតចាត់ វិធានការណ៍តាមផ្លូវច្បាប់ គ្មានការលើកលែងនោះឡើយ។

នាយឧត្តមសេនីយ៍បានបន្ថែមថា​ បន្ទាប់ពីវីដេអូនៃការប្រើអំពើហិង្សាទៅលើមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យារួចមក លោកបានបញ្ជាឱ្យសមត្ថកិច្ចជំនាញ ស្រាវជ្រាវហើយ ឈានទៅដល់ការឃាត់ខ្លួន មន្ត្រីនគរបាលរូបនេះ ឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ ដែលបម្រើការងារនៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

ករណីប្រើអំពើហិង្សានេះ បានកើតឡើង នៅស្ដុបត្រឡោកបែក ដោយនគរបាលរូបនេះ បានបើករថយន្ដម៉ាក Ford ពាក់ផ្លាកលេខភ្នំពេញ ​2AC-9099 ។  ប៉ុន្ដែដោយខុសច្បាប់ចរាចរណ៍ ក៏ត្រូវបានក្រុមមន្ត្រីជាប់កិច្ចសន្យានោះឃាត់​​ដើម្បីសួរនាំ។ ពេលបម្រុងឃាត់សួរនាំនោះ​ ជនបង្កមិនព្រមឈប់រថយន្តនោះឡើយ លុះមួយថ្ងៃក្រោយ មក បើកមកម្តងទៀតស្រាប់តែចុះមករករឿងជនរងគ្រោះ រហូតប្រើហិង្សាតែម្តង។ ពេលចុះពីរថយន្ដ ជនបង្កបានទាញកអាវអូស ថែមទាំងធាក់ចំដើមទ្រូងមួយជើង ផ្ងាទៅក្រោយបើទោះបីជនរងគ្រោះ បានលត់ជង្គង់ និងលើកដៃគោរពក្នុងន័យបង្ហាញថា សុំទោសក៏ដោយនោះ។

មន្ត្រីរីជាប់កិច្ចសន្យា ដែលរងការធាក់មួយជើងចំកណ្ដាលដើមទ្រូងនោះ ឈ្មោះ អឿន ចំណាន៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print