អាមេរិកលក់ប្រព័ន្ធការពារមីស៊ីលឲ្យជប៉ុនមានតម្លៃ១៣៣លានដុល្លារ

ចែករំលែក៖

នៅក្នុងកិច្ចព្រមព្រៀង មានតម្លៃ១៣៣ លានដុល្លារ ក្នុងនោះអាមេរិក នឹងប្រគល់ ឲ្យជប៉ុន នៅមីស៊ីលការពារដែនអាកាស គឺអាច បាញ់កម្ទេចមីស៊ីលសត្រូវបាន ។ មីស៊ីលដែលអាមេរិកប្រគលឲ្យជប៉ុននោះមាន កាំជ្រួចមីស៊ីល SM-3Block IIA. និងជើងទម្រ រួមជាមួយសេវាកម្ម បច្ចេក ទេសផងដែរ។

សារព័ត៌មានរ៉យទ័របានផ្សាយថា មន្ត្រីក្រសួងការបរទេសអាមេរិកមួយរូបបាន បញ្ជាក់ថា រដ្ឋាភិបាលអាមេរិក បានសម្រេចលើកប្រព័ន្ធមីស៊ីលការពារ ឲ្យជប៉ុនដើម្បី ទប់ស្កាត់ ការគំរាមកំហែងពីកូរ៉េខាងជើង។ ការសម្រេចទិញមីស៊ីលការពាររបស់អាមេរិកកើតឡើងក្នុងពេលដែល កូរ៉េខាងជើង បានប្រកាសថា ប្រពន្ធមីស៊ីលនិងបរមាណូ មិនសម្រាប់ប្រទេសក្នុងតំបន់ឡើយគឺ សម្រាប់តែអាមេរិកប៉ុណ្ណោះ។

ការយល់ព្រមលក់ ដែលត្រូវការតែការ សម្រេចផ្លូវការ ពីសភាមួយដំណាក់កាល ទៀតនេះ គឺត្រូវបានធ្វើឡើងអំឡុងពេល ដែល ស្ថានការណ៍នៅឧបទ្វីបកូរ៉េថមថយកម្តៅបន្តិច ក្រោយពីកូរ៉េទាំងពីរបានធ្វើការពិភាក្សាគ្នាត្រូវរ៉ូវ លើចំណុចសំខាន់ៗមួយ ចំនួន ជាពិសេសនោះគឺការសម្រេចបញ្ជូនក្រុមប្រតិភូជាន់ខ្ពស់ និងអត្តពលិកកូរ៉េខាង ជើង ទៅចូលរួមក្នុងការប្រកួតកីឡាអូឡាំ ពិករដូវរងានាខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងទឹក ដីកូរ៉េខាងត្បូងផ្ទាល់។ ប្រការនេះត្រូវបានចាត់ទុកជាសញ្ញាវិជ្ជមានខ្លាំងមិនធ្លាប់មាន នៃទំនាក់ទំនងអន្តរកូរ៉េ ក្នុងរយៈពេលជិត ពីរឆ្នាំមកនេះ។

ងាកមកកាន់គ្រាប់មីស៊ីល និងបរិក្ខារ នានាវិញ គឺជប៉ុនបានសម្រេចចិត្តទិញគ្រាប់មីស៊ីលប្រភេទ Standard Missile-3 Block IIA ចំនួន៤គ្រាប់, មីស៊ីល MK 29 missile canisters ចំនួន៤គ្រាប់ និងប្រព័ន្ធបន្ទាប់បន្សំមួយចំនួនទៀតពីសហរដ្ឋអាមេរិក ដែលសរុបជាទឹកប្រាក់ ១៣៣.៣លាន ដុល្លារឯណោះ។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ គណៈរដ្ឋមន្ត្រីជប៉ុនបានសម្រេចចេញនូវកញ្ចប់ថវិកាជាតិដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ឆ្នាំ២០១៨ ដោយ ក្នុងនោះគេសង្កេតឃើញថា ថវិកាដែលត្រូវចំណាយទៅលើវិស័យការពារជាតិ មានការកើនឡើងក្នុងកម្រិតខ្ពស់មិនធ្លាប់មាន។ គោលដៅធំបំផុតរបស់ជប៉ុន មិនមែនជា ការប្រឹងទប់ទល់ឥទ្ធិពលកូរ៉េខាងជើង តែមួយនោះឡើយ ដោយតាមពិតទៅ មហាយក្សចិន ទើបជាការគំរាមកំហែង ធំបំផុត សម្រាប់អតីតចក្រពត្តិតំបន់អាស៊ី មួយនេះ។

ពាក់ព័ន្ធនឹងស្ថានភាពនៅឧបទ្វីបកូរ៉េវិញ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ បានសម្ដែងការសាទរចំពោះសញ្ញាវិជ្ជមាន នៃកិច្ចសន្ទនាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំមកនេះ រវាងកូរ៉េទាំងពីរ ប៉ុន្តែទន្ទឹមនឹងនេះទីក្រុងវ៉ាស៊ីនតោន មិនបាន បង្ហាញការគាំទ្រយ៉ាងពេញទំហឹងនោះទេ ក៏ព្រោះទីក្រុងវ៉ាស៊ីនតោននៅតែគិតគូរជានិច្ច ចំពោះការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ ដែលបំពានច្បាប់អន្តរជាតិរបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញ ផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ នៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ ២០១៨។

នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំ ពាក្យសេតវិមាន លោកស្រី សារ៉ា សេន ដឺស (Sarah Sanders) បានស្វាគមន៍កិច្ចសន្ទនាកម្រិតខ្ពស់ រវាងកូរ៉េខាងត្បូងនឹង កូរ៉េខាងជើងដែលបានឈានដល់ការព្រមព្រៀងគ្នាថា នឹងរៀបចំកិច្ចចរចាយោធា ក៏ដូចជាការបញ្ជូនប្រតិភូ និងអត្តពលិក កូរ៉េខាងជើង ឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារនៅកូរ៉េខាងត្បូង នាខែ ក្រោយនេះ។

លោកស្រី Sanders បានគូសបញ្ជាក់ យ៉ាងដូច្នេះថា «ការចូលរួមរបស់កូរ៉េខាង ជើង គឺជាឱកាសមួយសម្រាប់របបទីក្រុង ព្យុងយ៉ាង ដើម្បីមើលឃើញពីតម្លៃ នៃការ បញ្ចប់ទណ្ឌកម្មអន្តរជាតិ តាមរយៈការ លុបបំបាត់អាវុធនុយក្លេអ៊ែរ»។ ដោយឡែកនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ លោក ស្ទេវ ហ្គោលស្ទែន (Steve Goldstein) អ្នកនាំពាក្យ ក្រសួងការបរទេស អាមេរិកបានលើកឡើងផងដែរថា «ច្បាស់ ណាស់ នេះគឺជាការវិវឌ្ឍប្រកបដោយភាពវិជ្ជមាន ប៉ុន្តែយើងក៏ចង់ឱ្យមានកិច្ចចរចា លើសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងផងដែរ»។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន និយាយជាសាធារណៈថា លោកមាន បំណងចង់ធ្វើពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុង អ៊ុន។ តែទន្ទឹមគ្នា លោក ត្រាំ ក៏បានអះ អាងថា កិច្ចសន្ទនានេះមែនធ្វើឡើងដោយគ្មានលក្ខខណ្ឌនោះទេ។ សម្រាប់ភាពវិជ្ជមាននៃទំនាក់ទំនងកូរ៉េទាំងពីរខាងលើនេះ ពិតជាមិនធ្លាប់មានឡើយក្នុងរយៈពេល ជិត២ឆ្នាំ មកនេះ ដោយវាអាចនឹងឈាន ដល់កិច្ចប្រជុំកំពូលរវាងគ្នា ក្រោយប្រធានាធិបតីកូរ៉េខាងត្បូងបង្ហាញការស្វាគមន៍៕ ម៉ែវ សាធី

...

Japan’s Prime Minister Shinzo Abe and US President Donald Trump shake hands before a meeting in the Oval Office of the White House on February 10, 2017 in Washington, DC. / AFP PHOTO / Brendan Smialowski

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print