ចូលគាស់ផ្ទះ​អ្នក​លក់​ថ្នាំ​ពេទ្យ​​នៅទឹកដីខណ្ឌ​ចំការមន យកទ្រព្យសម្បត្តិសរុបជាង​៤០​ម៉ឺន​ដុល្លារ រួចគេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ ក្រុមចោរមួយក្រុម បាននាំគ្នាធ្វើសកម្មភាពគាស់ផ្ទះអាជីវករ​លក់​ថ្នាំ​ពេទ្យ​មួយ​កន្លែង​នៅក្នុងទឹកដីខណ្ឌចំការមន ខណៈដែរម្ចាស់ផ្ទះបានចាក់សោរទ្វារនាំគ្នាចេញក្រៅ យកទ្រព្យសម្បត្តិនឹងថវិកាសរុបទៅអស់ជាង៤០ម៉ឺនដុល្លារដោយសុវត្ថិភាព មិនរំខាន់ដល់សមត្ថកិច្ចមូលដ្ឋាននោះឡើយ ។

ករណីចោរគាស់ផ្ទះយកទ្រព្យសម្បត្តិនិងគ្រឿងអលង្កាដែរមានទំហំទឹកប្រាក់ជិតកន្លះលានដុល្លារនោះ បានកើតឡើងកាលពីល្ងាចថ្ងៃទី ៩ខែមករាឆ្នាំ២០១៨នេះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៣៣៨ ក្រុមទី ៩ ភូមិទី ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ សេង ភេទ ប្រុស អាយុ៧២ ឆ្នាំ មុខរបរ លក់ថ្នាំពេទ្យ ទីលំនៅផ្ទះកើតហេតុខាងលើនេះ ។

យោងតាមប្រភពព័ត៍មានពីម្ចាស់ផ្ទះ បានឲ្យដឹងថានៅក្នុងផ្ទះកើតហេតុខាងលើនេះ មានសមាជិករស់នៅមានគ្នា៦នាក់ ក្នុងនោះនុស្សប្រុស២នាក់ អ្នកនៅជាមួយ(អ្នកបម្រើ២នាក់) លុះនៅថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៨ នៅវេលាម៉ោង៨ព្រឹក(ថ្ងៃកើតហេតុ) ប្តីប្រពន្ធម្ចាស់ផ្ទះ និងអ្នកបម្រើ២នាក់ បាននាំគ្នាទៅជួយលក់ដូរ នៅផ្សារអូឡាំពិក ។ ចំណែកកូន២នាក់ទៀតចេញទៅរៀន ដោយបានចាក់សោទ្វារផ្ទះត្រឹមត្រូវ ។ លុះដល់ម៉ោងកើតហេតុខាងលើ ក៏ត្រឡប់ពីលក់ដូរនៅផ្សារដោយត្រលប់មកផ្ទះវិញ ស្រាប់តែឃើញទ្វារផ្ទះចំហរ និងស្នាមកាត់ស្រយ៉ូវទ្វារ ពេលចូលទៅដល់ក្នុងផ្ទះទើបដឹងថាចោរគាស់ផ្ទះ យកលុយនិងទ្រព្យសម្បត្តិអស់រលីង ក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកត្រួតពិនិត្យមើលតែម្តង ។

ប្រភពដដែរ បានបន្តទៀតថាសម្ភារៈបាត់បង់រួមមាន៖ ១, ប្រាក់ដុល្លារចំនួន៣៨០.០០០ដុល្លារ នឹងទី២ គ្រឿងអលង្កាមួយចំនួន ប្រហែល១០.០០០ដុល្លាផងដែរ ទឹកប្រាក់សរុប៤៨០.០០០ដុល្លារអាមេរិក ។

ក្រោយកើតហេតុសមត្ថកិច្ចបានត្រឹមតែជូនជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីកំណត់មុខសញ្ញាជនសង្ស័យស្វែងរកចាប់ខ្លួនតាមនីតិវិធីច្បាប់ ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print