ម៉ាឡេស៊ីមិនបោះបង់ការស្វែងរកយន្តហោះ MH370 ដែលបាត់ខ្លួនជិត៥ឆ្នាំកន្លងមកទេ

ចែករំលែក៖

ការស្វែងរកយន្តហោះដឹកអ្នកដំណើរជាង២២០នាក់របស់ម៉ាឡេស៊ីដែលបាត់ ខ្លួន តាំងពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ រហូត មកទល់ពេលនេះ មិនទាន់រកឃើញនៅ ឡើយ ប៉ុន្តែរដ្ឋាភិបាលម៉ាឡេស៊ី មិនបោះ បង់ចោលឡើយ ដោយបន្តចំណាយប្រាក់ រហូតដល់ ៥០លានដុល្លារ សម្រាប់ក្រុម ហ៊ុនឯកជនបន្តស្វែងរកយន្តហោះដែលបាត់ខ្លួនខាងលើ។

សាច់ញាតិអ្នកដំណើរដែលបាត់ខ្លួននៅតែបន្តតវា៉ ស្វែងរកយន្តហោះដែលបាត់ ខ្លួន ដោយសាច់ញាតិ ជាច្រើន ក៏បានដាក់ ពាក្យបណ្តឹង ប្តឹងក្រុមហ៊ុន ផលិតយន្ត ហោះ ប៊ូអុីងទៀតផង។

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ រដ្ឋាភិបាលម៉ាឡេស៊ី បានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុនឯកជនអាមេរិកមួយ ជំនាញ ខាងស្រាវជ្រាវបាតសមុទ្រ ដើម្បីឲ្យក្រុម ហ៊ុននេះ ធ្វើការរុករកសាកសពយន្តហោះ MH370 ដែលបានធ្លាក់បាត់ដំណឹង កាល ពីជិត៤ឆ្នាំមុន។ យោងតាមការប្រកាស ក្រុមហ៊ុនឯកជននេះ អាចទទួលប្រាក់ ល្គឹកណាការស្រាវជ្រាវរុករកនៅបាតសមុទ្រ បានទទួលជាវិជ្ជមាន។

ក្រុមហ៊ុនឯកជនអាមេរិកមួយ ឈ្មោះ Ocean Infinity បានចុះហត្ថលេខា ជាមួយ រដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីធ្វើការរុករក សាកសពយន្តហោះ MH370 ដែលបាន ធ្លាក់បាត់ស្រមោលសូន្យឈឹង កាលពីថ្ងៃទី ៨ខែមីនា ឆ្នាំ២០១៤។ ក្រុមហ៊ុនឯកជន របស់អាមេរិក ដែលបំពាក់ដោយឧបករណ៍ និងសម្ភារបច្ចេកវិទ្យារុករកដ៏ទំនើបៗនេះ នឹងចាប់ផ្តើមដំណើរការរុករក នៅពាក់ កណ្តាលខែមករានេះ។ បើសិនជាលទ្ធ ផលរុករកបានល្អ ក្រុមហ៊ុននេះ នឹងទទួល ប្រាក់ ប្រមាណជា៧០លានដុល្លារ។

នៅក្នុងពិធីចុះហត្ថលេខា នៅទីក្រុង គូឡាឡំាពួរ ដោយមានវត្តមាន តំណាង ក្រុមគ្រួសារជនរងគ្រោះខ្លះ ចូលរួមដែរ នោះ លោករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី បានថ្លែងថា តាមរយៈកិច្ចសន្យា ប្រគល់ការរុករក ទៅឲ្យក្រុមហ៊ុនឯក ជននេះ រដ្ឋាភិបាលម៉ាឡេស៊ី មានបំណង បញ្ជាក់ប្រាប់ក្រុមគ្រួសារជនរងគ្រោះទាំងអស់ ឲ្យបានដឹងថា រដ្ឋាភិបាលក៏ដូចជា ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នៅតែចង់ស្វែងរកការពិត នៃការ គ្រោះថ្នាក់ធ្លាក់យន្តហោះ MH370 នេះជា និច្ច។

តំណាងក្រុមគ្រួសារជនរងគ្រោះដែលមានវត្តមាន ក្នុងឱកាសនោះ បានសម្តែង ការត្រេកអរ ដែលរដ្ឋាភិបាលម៉ាឡេស៊ី សម្រេចចិត្តបន្តការរុករកយន្តហោះ។ សម្រាប់ពួកគេ បងប្អូនក្រុមគ្រួសារជន រងគ្រោះ មិនអស់ចិត្ត មិនអាចអហោសិកម្ម និងមិនអាចកាត់ចិត្តបានទេ បើសិនជាពួក គេ មិនដឹងការពិត ដែលជាមូលហេតុនៃ គ្រោះថ្នាក់នេះ។ ក្រុមគ្រួសារជនរងគ្រោះ ធ្លាប់បានបន្ទោសអាជ្ញាធរម៉ាឡេស៊ី និង ក្រុមហ៊ុន Malaysia Airlines ថាបានលាក់ លៀមការពិត ស្តីពីហេតុការណ៍ពិត ប្រាកដ ដែលបានកើតឡើយ។

គួររំលឹកថា យន្តហោះ Boeing 777 របស់ក្រុមហ៊ុន Malaysia Airlines ជើង ហោះហើរលេខ MH370 ពីគូឡាឡំាពួរ ទៅប៉េកាំង បានបាត់ស្រមោលសូន្យឈឹង កាលពីថ្ងៃទី ៨មីនា ឆ្នាំ២០១៤។ យន្ត ហោះនេះ ផ្ទុកមនុស្សចំនួន២៣៩នាក់ ដែលភាគច្រើន គឺជាជនជាតិចិន។ កន្លង មកការស្រាវជ្រាវរុករក ដោយមានការ សហការរវាង ក្រុមការងារម៉ាឡេស៊ី អូស្ត្រាលី នឹងចិន ក្នុងបរិវេណតំបន់រុករក មានផ្ទៃក្រឡាទឹកសមុទ្រប្រមាណ១២ម៉ឺនគីឡូម៉ែត្រក្រឡា ក្នុងមហាសមុទ្រឥណ្ឌា។

កាលពីដើមឆ្នាំ២០១៧ ក្រុមការងារ បានសម្រេចបិទបញ្ចប់ការរុករក ដោយ សារគ្មានលទ្ធផល។ ដោយឡែក បំណែក យន្តហោះជាង២០ដុំ ត្រូវបានគេពើបប្រទះ ឃើញ នៅឆ្នេរ តាមតំបន់ភាគខាងកើតទ្វីប អាហ្វ្រិក ដែលក្រុមការងារ ជឿថាពិតជា បំណែកនៃយន្តហោះ MH370។ តែយ៉ាង ណាក៏ដោយបំណែកទាំងនោះ មិនអាច ពន្យល់ ឲ្យដឹងពីមូលហេតុ នៃគ្រោះថ្នាក់ នេះទេ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print