នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនយុវជន៧នាក់ ពីបទប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខចាប់ខ្លួនយុវជន៧នាក់ ជាបន្តបន្ទាប់ កាលយប់មិញចន្លោះថ្ងៃទី១៥ និងថ្ងៃទី១៦ ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៨ នៅក្នុង សង្កាត់ភ្នំពេញថ្មី និងសង្កាត់អូរបែកក្អម ករណីប្រើប្រាស់ថ្នាំញៀន។

សមត្ថកិច្ចប្រាប់ថាជនសង្ស័យទាំង៧នាក់នោះ ត្រូវបានឃាត់ខ្លួនចំនួន២លើកផ្សេងគ្នា
លើកទី១ នៅម៉ោង២២និង៣០នាទីយប់ថ្ងៃទី១៥.ខែមករា.ឆ្នាំ២០១៨ តាមបណ្តោយផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី។ ១.ឈ្មោះ ទូច ភឿន អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ២.ឈ្មោះ អ៊ូច រ៉ាឆាន់ អាយុ២១ឆ្នាំ ស្នាក់នៅខណ្ឌទួលគោក។ ៣. ឈ្មោះ អឹម សារិទ្ឋ ហៅ ក្តាម អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី។ ៤. ឈ្មោះ រ៉ា ចាន់ណា អាយុ២៦ឆ្នាំ មានទីលំនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី។ ៥.ឈ្មោះ សៅ កុសល
ហៅស្រស់ អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិបាយ៉ាប។ ពួកគេ ត្រូវបានឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន រកឃើញតាមរយៈការត្រួតពិនិត្យល្បាយទឹកនោម។

ជនសង្ស័យ២នាក់ទៀត ឈ្មោះ ទន់ សល់ អាយុ៣៣ឆ្នាំ និងឈ្មោះ នី ឈីម អាយុ៣០ឆ្នាំ ពួកគេមានមុខរបរជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុភូមិទ្រង់មាន់
សង្កាត់អូរបែក្អម ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង០០និង៣០នាទីរំលង
អធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅតាមផ្លូវក្នុងភូមិ
ទ្រុងមាន់ សង្កាត់ទឹកថ្លា ខណៈពេលពួកកំពុងអង្គុយតាមផ្លូវហើយសមត្ថកិច្ចបាន
ឆែកឆេរកឃើញថ្នាំញៀនចំនួន១កញ្ចប់នៅក្នុងហោប៉ៅរបស់ឈ្មោះ នី ឈីម។

បច្ចុប្បន្នពួកគេទាំង៧នាក់កំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print