ជនជាតិចិន៧៤នាក់ ត្រូវសមត្ថកិច្ចបន្តចុះត្រួតពិនិត្យការដ្ឋានសំណង់មួយកន្លែងរកឃើញ១២នាក់ ដែលលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ការដ្ឋានសំណង់មួយកន្លែង របស់ជនជាតិចិន ដែលលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ ត្រូវបានកម្លាំងនាយការិយាល័យ បានសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌឬស្សីកែវ បន្តចុះត្រួតពិនិត្យជាក់ស្តែងរកឃើញជនជាតិចិន៧៤នាក់ដែលកំពុងស្នាក់នៅនិងធ្វើការ ប៉ុន្តែរកឃើញជនជាតិចិន១២នាក់គ្មានលិខិតឆ្លងដែន ។

ករណីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា ពស២៥៦១ ត្រូវនឹង ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវ២៧៣ និងផ្លូវV១-១៣ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

ក្នុងប្រតិបត្តិការនេះដែរ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ ស្នងការរងទទួលផែនអន្ដោរប្រវេសន៍ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ដឹកនាំដោយ វរៈសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យ បានសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌឬស្សីកែវ មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានចុះត្រួតពិនិត្យការដ្ឋានសំណង់ និងកន្លែងស្នាក់នៅរបស់ជនជាតិចិន ដែលលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ ស្ថិតនៅផ្លូវ២៧៣ និងផ្លូវV១-១៣ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ជាលទ្ធផលពិនិត្យឃើញមាន ជនជាតិចិន ចំនួន៧៤នាក់(ស្រី០២នាក់) ។ គ្មានលិខិតឆ្លងដែនចំនួន១២នាក់ និងបានដកហូតលិខិតឆ្លងដែនចំនួន២២ក្បាលគ្មានសៀវភៅការងារ បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕អារុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print