សុទ្ធតែអ្នកខ្លាំងដេញវាយគ្នាពេញផ្លូវសាធារណៈត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៦នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្មេងទំនើង២ក្រុមដេញវាយតាប់គ្នាពេញផ្លូវសារធារណៈបង្ករការភ្ញាក់ផ្អើលដល់ពលរដ្ឋដែលកំពង់ធ្វើដំណើរភ័យស្លន់ស្លោចុងក្រោយសមត្ថកិច្ចឃាត់ខ្លួនបាន៦នាក់។

អំពើហិង្សាដោយចេតនានេះកើតឡើងកាលពីថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៨ នៅចំណុចផ្លូវបេតុង ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សមត្ថកិច្ចខណ្ឌសែនសុខ បានឲ្យដឹងថា ភាគីទី១៖ មានគ្នា៣នាក់
ដោយទី១-ឈ្មោះ លីង ញិ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបាញ់ថ្នាំឡាន ស្នាក់នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ(មានសារធាតុញៀន) ។ទី២-ឈ្មោះ ហេង លីណា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបាញ់ថ្នាំឡាន ស្នាក់នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ(គ្មានសារធាតុញៀន) ។ទី៣-ឈ្មោះ សឿន សុខអែម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបាញ់ថ្នាំឡាន ស្នាក់នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ(មានសារធាតុញៀន) ។
ដោយឡែក ភាគីទី២៖ មានគ្នា៣នាក់ ទី១-ឈ្មោះ គីម តឿ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបាញ់ថ្នាំឡាន ស្នាក់នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ(គ្មានសារធាតុញៀន) ។ ទី២-ឈ្មោះ រស់ លីហាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបាញ់ថ្នាំឡាន ស្នាក់នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ(គ្មានសារធាតុញៀន) ។ ទី៣-ឈ្មោះ ឆេង ហៀង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបាញ់ថ្នាំឡាន ស្នាក់នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ(គ្មានសារធាតុញៀន) ។
សម្ភារៈដកហូតបានមាន ៖ ម៉ូតូចំនួន០២គ្រឿង (ទី១.ម៉ាកសេ១២៥ ពណ៍ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1FG-3860 និងទី២ . ម៉ូតូម៉ាកវ៉េវ ពណ៍ក្រហម សេរីចាស់ ពាក់ស្លាកលេខភ្នំពេញ1AD-4516 ។
សមត្ថកិច្ចខណ្ឌបានបន្តទៀតថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍គោកឃ្លាង បានធ្វើការល្បាតក្នុងភូមិសាស្រ្ត ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន២ក្រុម មានគ្នា៦នាក់ កំពុងវាយតប់គ្នាទៅវិញទៅមកពេញផ្លូវធ្វើឲ្យប្រជាពលរដ្ឋភ័យស្លន់ស្លោ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលគោកឃ្លាង បានចុះជួយធ្វើអន្តរគមន៍ភ្លាមៗនៅកន្លែងកើតហេតុ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។

តាមចម្លើយសារភាពក្រុមទំនើង បានឲ្យដឹងថា ក្រោយពីកើតទំនាស់សម្តី ក្នុងកន្លែងការងារ មិនហ៊ានឈ្លោះគ្នា ហើយពេលជិះម៉ូតូវិលត្រឡប់ទៅផ្ទះវិញ តាមផ្លូវ ហេតុតែចង់ចាញ់ឈ្នះរៀងៗខ្លួន ទើបឈានទៅដល់ហឹង្សា ដេញវាយតាមផ្លូវបង្កការភ្ញាក់ផ្អើលដល់ កម្លាំងប៉ុស្តិ៍គោកឃ្លាង ចុះមកឃាត់ខ្លួនពួកគេតែម្តងទៅ ។

បច្ចុប្បន្ន ជនដៃដល់ទាំង៦នាក់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print