អាមេរិកគួរតែបញ្ចប់នយោបាយផ្លាស់ប្តូររបបដឹកនាំរបស់ប្រទេសដទៃ

ចែករំលែក៖

ជាច្រើនទសវត្សរ៍កន្លងមក អាមេរិកបានអនុវត្តគោលនយោបាយការបរទេស និងយោធាដើម្បីផ្លាស់ប្តូររបបដឹកនាំរបស់ ប្រទេសណាដែលអាមេរិកមិនពេញចិត្ត។

បើគិតពីដើមសតវត្សទី២១ មកទល់ ពេលនេះ អាមេរិកបានព្យាយាមផ្លាស់ប្តូរ របបដឹកនាំនៅក្នុងប្រទេសជាច្រើន បើទោះ បីប្រទេសនោះមានពលរដ្ឋរស់នៅសុខសាន្ត ក្តី។ ក្រោយការផ្លាស់ប្តូររបបប្រទេសនោះ មិនត្រឹមតែមិនមានការរីកចម្រើននោះទេ ថែមទាំងធ្លាក់នៅក្នុងសង្គ្រាមរាំុរៃ៉ ពលរដ្ឋ រស់នៅរងទុក្ខវេទនា គ្មានស្រាកស្រាន្ត ទៀតផង។

ប្រទេសដែលអាមេរិកបានផ្លាស់ប្តូរ របបដឹកនាំនាពេលកន្លងមកមានដូចជា អាហ្វហ្គានីស្ថាន អុីរ៉ាក់, លីប៊ី, ទុយណេ ស៊ី… ហើយនៅពេលនេះ គោលដៅដែលអាមេរិកត្រូវផ្លាស់ប្តូររបបដឹកនាំជាបន្តទៀតនោះគឺ ប្រទេសអុីរ៉ង់ វេណេហ្ស៊ុយអេឡា ស៊ីរី កូរ៉េខាងជើង និងគុយបាជាដើម។ ប៉ុន្តែប៉ុន្មានប្រទេសចុងក្រោយនេះ អាមេ រិកពិបាកនៅក្នុងការផ្លាស់ប្តូររបបដឹកនាំ ដោយសារតែប្រទេសទាំងនោះដឹងពី ចេតនាមិនល្អរបស់អាមេរិក។

ជាទូទៅនៅមុនពេលអាមេរិកផ្លាស់ប្តូរ របប គឺតែងតែបង្ខំឲ្យប្រទេសនោះបោះបង់អាវុធបរមាណូ ដូចជាលីប៊ី អុីរ៉ាក់ ជាដើម។ នៅពេលនេះគោលដៅរបស់អាមេរិក គឺ ប្រទេសអុីរ៉ង់ និងកូរ៉េខាងជើង។ ក្រោយ ប្រទេសទាំងនោះគ្មានបរមាណូ គ្មានមី ស៊ីលដែលអាចវាយបកអាមេរិក ទើបជា ការងាយស្រួលក្នុងការបញ្ជូនយោធាទៅជ្រៀតជ្រែកវាយប្រហារ។

នៅពេលនេះ សូម្បីតែមន្ត្រីជាន់ខ្ពស់ របស់អាមេរិក ក៏បានអំពាវនាវឲ្យរដ្ឋា ភិបាលបញ្ឈប់គោលនយោបាយខាងលើ ផងដែរ ដែលធ្វើឲ្យពលរដ្ឋរាប់សិបលាន នាក់រងផលប៉ះពាល់ដោយសារតែការ ផ្លាស់ប្តូររបបដឹកនាំនៅក្នុងប្រទេសនោះ របស់អាមេរិក។

សមាជិកសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោក ស្រី ទុលស៊ី ហ្គាប់ បាដ (Tulsi Gabbard) បាននិយាយថា ការប្ដូររបបដឹកនាំនៅលីប៊ី និងអុីរ៉ាក់ គឺជា កំហុសឆ្គងមួយ ហើយលោកស្រីក៏បាន អំពាវនាវផងដែរឲ្យសេតវិមានរបស់លោក ដូណាល់ ត្រាំ បញ្ចប់គោលនយោបាយ ផ្លាស់ប្ដូររបបប្រទេសដទៃ ដោយជំនួសមកវិញនូវគោលនយោបាយសន្តិភាព ដើម្បី បន្ធូរបន្ថយភាពតានតឹង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ ២០១៨។

ថ្លែងនៅលើ Twitter កាលពីថ្ងៃអង្គារ លោកស្រី ទុលស៊ី ហ្គាប់បាដ បានកត់ សម្គាល់យ៉ាងដូច្នេះថា «យើងធ្លាប់បាន ឃើញការគំរាមដោយអាវុធនុយក្លេអ៊ែរម្ដងរួចមកហើយ នៅអំឡុងសម័យសង្រ្គាម ត្រជាក់រវាងសហរដ្ឋអាមេរិក នឹងអតីត សហភាពសូវៀត។ ដូច្នេះសន្តិភាព និង កិច្ចចរចាដោយផ្ទាល់គ្មានលក្ខខណ្ឌជាមុនជាមួយកូរ៉េខាងជើង ត្រូវតែធ្វើឡើងជា បន្ទាន់ នៅក្នុងបរិបទដែលគោលនយោ បាយសង្រ្គាមផ្លាស់ប្ដូររបប របស់សហរដ្ឋ អាមេរិក គឺជាហេតុផលជំរុញឲ្យកូរ៉េខាង ជើងយល់ថា ទាល់តែមានអាវុធនុយក្លេអ៊ែរ ទើបអាចប្រឈមមុខនឹងសហរដ្ឋអាមេរិក និងការពារខ្លួនឯងកុំឲ្យមានវាសនាដូចលីប៊ី ឬក៏អុីរ៉ាក់»។

គួររំលឹកថា របបដឹកនាំលីប៊ីរបស់លោក Muammar Gaddafi បានដួលរលំរលាយ កាលពីឆ្នាំ២០១១ រីឯរបបដឹកនាំ Saddam Hussein នៅអុីរ៉ាក់ត្រូវផ្លាស់ប្ដូររបបថ្មី កាលពីឆ្នាំ២០០៣។ ការផ្លាស់ប្ដូររបបដឹកនាំទាំង២នេះទៀតសោត សុទ្ធតែមានការចូលរួមពីសហរដ្ឋអាមេរិក ដែលតែងតែ អះអាងថា ខ្លួនធ្វើឡើងដើម្បីបុព្វហេតុសិទ្ធិមនុស្ស សន្តិភាព និងប្រជាធិបតេយ្យ។ ក៏ប៉ុន្តែអ្វីដែលប្រជាជននៃប្រទេសទាំង២ ទទួលបាននោះគឺសង្រ្គាម ការព្រាត់ប្រាស គ្រួសារ ការខ្ទេចខ្ទាំសេដ្ឋកិច្ចជាតិ និងបាក់បែកផ្ទៃក្នុងជាតិតែប៉ុណ្ណោះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print