លោកយាយម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម បណ្តាលមកពីរថយន្តដឹកដីបើកកៀរ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ មានករណីគ្រោះថ្នាក់ចរាចរមួយគួរអោយរន្ធត់បានបង្កឡើងដោយរថយន្តដឹកដីបើកកៀរនិងកិនលោកយាយម្នាក់ដែលកំពុងជិះកង់ក្នុងភូមិ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩នឹង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៨ នៅចំណុចផ្លូវលំក្នុងភូមិចុងខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។

យោងតាមសមត្ថកិច្ចមូលដ្នានបានប្រាប់អោយដឹងថាលោកយាយរងគ្រោះមានឈ្មោះផាន់ ណុន អាយុ៧៦ឆ្នាំ រស់​នៅភូមិចុងខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន កំពុងជិះកង់ក្នុងភូមិស្រាប់មកដល់ចំនុចកន្លែងកើតហេតុដែលមុខផ្ទះគាត់ មានរថយន្តដឹកដីម៉ាក់ ហីយ៉ាន់ដាយ ពណ៍ស បើកបរដោយបុរសម្នាក់ឈ្មោះ អ៊ាង អាយុ១៧ឆ្នាំ ។ ទីលំនៅបច្ចុប្បន្ននៅភូមិតាគ្រៀប ឃុំព្នៅ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ដែលមានការបើកបរខ្វះប្រុងប្រយត្ន៍ផង ពីទិសខាងត្បូងមកជើងបានកៀរកង់លោកយាយបណ្តាលអោយដួលនិងកិនក្បាលលោកយាយបានស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្រោយពេលកើតហេតុ រថយន្តនិងជនបង្កសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗ ដើម្បីសាកសួរនិងដោះស្រាយតាមនិតីវិធី ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print